Alynana Media Cambodia
Icon Collap
clinic narit

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានគាំទ្រដោយសំឡេង ៧៧,៩២ភាគរយនៃប្រជាជនរុស្ស៊ី ដែលបានចូលរួមការបោះឆ្នោតទូទាំងប្រទេស

Admin Alynana | Jul 03, 2020
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានគាំទ្រដោយសំឡេង ៧៧,៩២ភាគរយនៃប្រជាជនរុស្ស៊ី ដែលបានចូលរួមការបោះឆ្នោតទូទាំងប្រទេស
Clinic narith

ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០​ — គណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតរបស់រុស្ស៊ី (CEC) បាននិយាយបន្ទាប់ពីការរាប់សន្លឹកឆ្នោតគ្រប់ ១០០ភាគរយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានគាំទ្រដោយសំឡេង ៧៧,៩២ភាគរយនៃប្រជាជនរុស្ស៊ី ដែលបានចូលរួមការបោះឆ្នោតទូទាំងប្រទេស។

យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតបានឱ្យដឹងថា អ្នកចូលរួមបោះឆ្នោតមានចំនួន ២១,២៧ភាគរយបានជំទាស់ទៅនឹងការធ្វើវិសោធនកម្មនេះ។ យោងតាមទិន្នន័យចុងក្រោយបានឱ្យដឹងថា អ្នកដែលបានចេញទៅបោះឆ្នោតមានចំនួន ៦៥ភាគរយ។

ការបោះឆ្នោតទូទាំងប្រទេសទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានបញ្ចប់នៅក្នុងប្រទេស រុស្ស៊ីនៅម៉ោង ២១:០០នាទី ម៉ោងនៅទីក្រុងមូស្គូកាលពីថ្ងៃពុធ។ ថ្ងៃបោះឆ្នោតជាផ្លូវការក្រោមក្រឹត្យរបស់ប្រធានាធិបតី គឺថ្ងៃទី១ ខែកក្កដា ប៉ុន្តែដោយសារស្ថានភាពជំងឺឆ្លងកូវីដ-១៩ រយៈពេលនៃការបោះឆ្នោតត្រូវបានពន្យារមួយសប្តាហ៍ចាប់ពីថ្ងៃទី២៥ ខែមិថុនា រហូតដល់ថ្ងៃទី១ ខែកក្កដា។ ការរាប់សន្លឹកឆ្នោតបានចាប់ផ្តើមនៅក្នុងតំបន់នានាបន្ទាប់ពីម៉ោង ២០:០០ ម៉ោងនៅក្នុងស្រុក ថ្ងៃទី១ ខែកក្កដា នៅពេលដែលការិយាល័យបោះឆ្នោតទាំងអស់ត្រូវបានបិទ។

ការធ្វើវិសោធនកម្មច្បាប់នេះនឹងចូលជាធរមាន ប្រសិនបើមានការគាំទ្រច្រើនជាងពាក់កណ្តាលនៃអ្នកដែលចូលរួមបោះឆ្នោត៕