Alynana Media Cambodia
Icon Collap
clinic narit

បុរសអ្នកជំនួញជនជាតិឥណ្ឌាមួយរូបបានចំណាយលុយ ៤០០០ដុល្លារ សម្រាប់ម៉ាសការពារមួយ

Sang Kim | Jul 05, 2020
បុរសអ្នកជំនួញជនជាតិឥណ្ឌាមួយរូបបានចំណាយលុយ ៤០០០ដុល្លារ សម្រាប់ម៉ាសការពារមួយ
Clinic narith

2020-07-05

នាពេលបច្ចុប្បន្នយើងឃើញថា ពិភពលោកកំពុងទទួលរងនូវការយាយីយ៉ាងខ្លាំងពីវីរុស Covid-19ដែលធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរសម្រាប់មនុស្សជាតិក្នុងផ្នែកជាច្រើន ជាពិសេសផ្នែកសុខភាព​ និងផ្នែកហិរញ្ញវត្ថុ។ ក្នុងនោះផងដែរ ដើម្បីការពារពីការរីកដាលនៃវីរុសនេះមនុស្សបាននឹងកំពុងប្រើប្រាស់យន្តការណ៍ថែរក្សាអនាម័យ និងឧបករណ៍ជំនួយជាច្រើន។ ដោយសារតម្រូវការយ៉ាងច្រើនលើសលុបបានធ្វើឲ្យតម្លៃនៃឧបករណ៍ជំនួយទាំងនោះមានការកើនឡើង ជាពិសេសគឺតម្លៃម៉ាស។

ប៉ុន្តែដោយឡែក ខណៈពេលដែលមនុស្សគ្រប់គ្នាត្អូញត្អែរពីតម្លៃម៉ាស​ និងតម្លៃនៃឧបករណ៍ផ្សេងៗ មានបុរសអ្នកជំនួញជនជាតិឥណ្ឌាមួយរូបបានចំណាយលុយ ៤០០០ដុល្លារ សម្រាប់ម៉ាសការពារមួយដែលធ្វើឡើងដោយមាសដើម្បីការពារគាត់ពីការឆ្លងមេរោគនៃវីរុស Covid-19នេះនៅក្នុងប្រទេស។

អ្នកធ្វើជំនួញម្នាក់ឈ្មោះថា Shankar Kurhadeមកពីទីក្រុងPuneភាគខាងលិចនៃប្រទេសឥណ្ឌាបាននិយាយថាម៉ាសនេះបានធ្វើឡើងពីលោហៈមានតម្លៃដោយមានទំងន់ ៦០ ក្រាម (ពីរអោន) និងបានប្រើសិប្បករចំនួន ៨ ថ្ងៃដើម្បីផលិត។ Shankar Kurhadeបាននិយាយថា វាគឺជាម៉ាស ឬរបាំងស្តើងហើយមានរន្ធញើសតូចៗដែលជួយឱ្យគាត់អាចដកដង្ហើមបាន" ។ គាត់បានបន្ថែមថា“ ខ្ញុំមិនប្រាកដទេថាតើវានឹងមានប្រសិទ្ធិភាពដើម្បីការពារខ្ញុំពីការឆ្លងមេរោគវីរុសនេះ ប៉ុន្តែខ្ញុំកំពុងតែយកចិត្តទុកដាក់និងតាមដានទៅលើប្រសិទ្ធភាពរបស់វា” ។

នៅពេលចេញទៅក្រៅបុរសអាយុ ៤៩ ឆ្នាំរូបនេះបាននិយាយថាគាត់ចូលចិត្តតុបតែងខ្លួនដោយគ្រឿងអលង្ការមាសទម្ងន់ ១ គីឡូក្រាមរួមទាំងខ្សែដៃខ្សែកនិងចិញ្ចៀននៅម្រាមដៃនីមួយៗនៃដៃស្តាំរបស់គាត់។លោកShankar Kurhadeបាននិយាយថាលោកមានគំនិតធ្វើរបាំងមុខ ឬម៉ាសមាសបន្ទាប់ពីបានឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការចែករំលែកពីប្រព័ន្ធផ្សព្វផ្សាយអំពីបុរសពាក់អាវធ្វើពីប្រាក់។យ៉ាងណាមិញលោកបានលើកឡើងថា មនុស្សម្នាពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលពួកគេឃើញគាត់ពាក់ម៉ាសមាសហើយធ្វើដំណើរតាមដងផ្លូវសាធារណៈ ឬទីប្រជុំជននានា។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាបានផលិតម៉ាស និងដាក់ឲ្យប្រើប្រាស់ជាចាំបាច់នៅតាមទីសាធារណៈក្នុងគោលបំណងដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុសនៅក្នុងប្រទេស ខណៈពេលដែលមានករណីឆ្លងត្រូវបានបញ្ជាក់ប្រហែលជា ៦៥០.០០០ ករណីនិងមានអ្នកស្លាប់ច្រើនជាង ១៨.៦០០ នាក់៕26063D05-F777-422A-990F-808A09369CD5