Alynana Media Cambodia
Icon Collap
clinic narit

ក្រុម​អ្នកវិទ្យាសាស្ត្រ​រាប់​រយ​នាក់​បង្ហាញ​ថា វីរុស​កូ​រ៉ូ​ណា​ថ្មីវាមានភាគ​តូច​ល្អិត​នៅ​ក្នុង​ខ្យល់​អាច​ឆ្លង​ទៅ​មនុស្ស​

Admin Alynana | Jul 06, 2020
ក្រុម​អ្នកវិទ្យាសាស្ត្រ​រាប់​រយ​នាក់​បង្ហាញ​ថា វីរុស​កូ​រ៉ូ​ណា​ថ្មីវាមានភាគ​តូច​ល្អិត​នៅ​ក្នុង​ខ្យល់​អាច​ឆ្លង​ទៅ​មនុស្ស​
Clinic narith

2020-07-06

ស្វីស៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​រាប់​រយ​នាក់​និយាយ​ថា ពួកគេ​មាន​ភស្តុតាង​ដែល​បង្ហាញ​ថា វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ក្នុង​ភាគ​តូច​ល្អិត​នៅ​ក្នុង​ខ្យល់​អាច​ឆ្លង​ទៅ​មនុស្ស​បាន ​និង​អំពាវនាវ​ឲ្យ​អង្គការ​សុខភាព​ពិភព​លោក​កែតម្រូវ​សម្ដី​របស់​ខ្លួន​។​

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ដំបូង​ឡើយ​ជំងឺ​ដែល​បណ្ដាលមកពី​វីរុស​កូ​រ៉ូ​ណា ​បាន​រីក​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ តាមរយៈ​ដំណក់​ទឹក​តូច​ៗ​ចេញពី​ច្រមុះ ឬ​មាត់ ដែល​បាន​ខ្ទាត​ចេញ​នៅ​ពេល​ដែល​អ្នកជំងឺ ​COVID-19 ក្អក កណ្ដាស់ ឬ​និយាយ​។​ នៅ​ក្នុង​លិខិត​បើក​ចំហរ​មួយ​ផ្ញើ​ជូន​ទៅកាន់​ភ្នាក់ងារ​សុខភាព ដែល​ក្រុម​អ្នកស្រាវជ្រាវ​គ្រោង​នឹង​ចេញផ្សាយ ​នៅ​លើ​សារ​ព័ត៌មាន​វិទ្យាសាស្ត្រ​នៅ​សប្ដាហ៍​ក្រោយ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចំនួន​ ២៣៩​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន​៣២​ បាន​ចង្អុល​បង្ហាញ​ពី​ភស្តុតាង​ដែល​បង្ហាញ​ថា ​ផ្នែក​ភាគល្អិត​តូច​ៗ​ទាំងនោះ​អាច​ឆ្លង​ទៅ​មនុស្ស​បាន។ នេះ​បើ​យោង​តាម​សារព័ត៌មាន ​New York Times