Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទាំងការប្រកួតក្របខណ្ឌលីគ និង កម្រិតអន្តរជាតិ ការដោះដូរកីឡាករចំនួន៥នាក់ក្នុងមួយប្រកួតអាចនឹងបន្តរហូតដល់រដូវកាល 2020-21

Sang Kim | Jul 09, 2020
ទាំងការប្រកួតក្របខណ្ឌលីគ និង កម្រិតអន្តរជាតិ ការដោះដូរកីឡាករចំនួន៥នាក់ក្នុងមួយប្រកួតអាចនឹងបន្តរហូតដល់រដូវកាល 2020-21
Clinic narith

Premier League៖ ការដោះដូរកីឡាករចំនួន៥នាក់ក្នុងមួយប្រកួតអាចនឹងបន្តរហូតដល់រដូវកាល 2020-21 ទាំងការប្រកួតក្របខណ្ឌលីគ និង កម្រិតអន្តរជាតិទូទាំងពិភពលោក។ 

ដោយសារតែជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យការប្រកួតបាល់ទាត់ទូទាំងពិភពលោក បានផ្អាកមួយរយៈ ហើយក្រោយបើកដំណើរការឡើងវិញ សមាគមក្រុមប្រឹក្សាភិបាលកីឡាបាល់ទាត់ បានសម្រេចឱ្យមានការដោះដូរកីឡាករបានចំនួន៥នាក់ ក្នុងទីលាននីមួយៗ ដើម្បីកាត់បន្ថយការប៉ះពាល់កាយសម្បទារបស់កីឡាករ។ ច្បាប់នេះត្រូវបានអនុវត្តគ្រប់ប្រទេសជុំវិញពិភពលោក ក៏ដូចជាបាល់ទាត់នាទ្វីបអឺរ៉ុបដែរ។ 

តាមការផ្សព្វផ្សាយបានបង្ហើបអំពីដំណឹងថា អង្កភាពដែលគ្រប់គ្រងលើការបង្កើតវិន័យនៃការប្រកួតបាល់ទាត់ នឹងត្រៀមប្រកាសឱ្យប្រើប្រាស់គោលការណ៍ដោះដូរកីឡាករ៥នាក់ ក្នុងមួយប្រកួតនេះតទៅរដូវកាលក្រោយ នាពេលឆាប់ៗ៕