Alynana Media Cambodia
Icon Collap
clinic narit

ពើងគំនូរ បានរំលេចជារូបភាពដ៏អស្ចារ្យនៃស្នាដៃរបស់បុព្វបុរសខ្មែរ កំពុងក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

Sang Kim | Jul 13, 2020
ពើងគំនូរ បានរំលេចជារូបភាពដ៏អស្ចារ្យនៃស្នាដៃរបស់បុព្វបុរសខ្មែរ កំពុងក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ
Clinic narith

ពើងគំនូរ គឺជាចម្លាក់ថ្មភ្នំ កសាងឡើងក្នុងសតវត្សរ៍ទី១១ នៅរាជធានីបុរាណនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក្នុងភូមិសាស្រ្តស្រុកស្វាយលើ ខេត្តសៀមរាប។ ពើងគំនូរ បានរំលេចពីរូបភាពដ៏អស្ចារ្យនៃស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរ កំពុងក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយ លាក់ខ្លួនក្នុងធម្មជាតិនៃតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសៀវភៅបញ្ជីសារពើភណ្ឌទីតាំងបុរាណស្ថានក្នុងដែនការពារ របស់ក្រសួងបរិស្ថាន ពើងគំនូរ ជាទីតាំងសំបូរដោយចម្លាក់ ដូចជាចម្លាក់ព្រះគណេសមានដៃ៨ ចម្លាក់លិង្គ៣ ចម្លាក់ព្រះវិស្ណុជិះគ្រុឌ ចម្លាក់ព្រះវិស្ណុផ្ទុំ ចម្លាក់វិស្ណូនិងព្រះឥសូរ រូបគំនូរពណ៌រូបត្រីប្រវែងប្រមាណ ១ម៉ែត្រមានពណ៌ក្រហមព្រៀលនិងមានផ្ទាំងសិលាចារឹក។ សិលាចារឹក១ផ្ទាំង ប្រហែលចារនៅសតវត្សទី១១ បានបង្ហាញថាពើងគំនូរជាទីតាំងរបស់ព្រះរាជគ្រូរបស់ព្រះមហាក្សត្រឈ្មោះថា «ព្រះសិវៈសោមៈ» ក្នុងនោះសិលាចារឹកក៏បានបង្ហាញពីព្រះបាទជ័យវរ្ម័នទី២ ក្នុងឈ្មោះជាមរណនាមថា «ព្រះបរមេស្វរៈ  និងភ្នំមហេន្ទ្រ ភ្នំគូលែន»។

រូបភាពៈ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប98493A67-B571-44AD-972E-60B5B9016E4D

39C73598-9900-42B0-9267-CB12917C33F0
F97F31D1-22D7-4545-92B9-7AA730CCE1B4
C284EF06-5D78-450D-813D-1BC8F66B657A
7F0D796D-ACD3-4E5F-B48C-046DF367511A
26EACCD4-C70D-4EA8-85FD-2D131B74E2AE