Alynana Media Cambodia
Icon Collap
clinic narit

ថ្ងៃនេះក្រសួងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេចំនួនសរុបកូវីដ-១៩​ ១៥៦នាក់

Sang Kim | Jul 13, 2020
ថ្ងៃនេះក្រសួងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេចំនួនសរុបកូវីដ-១៩​ ១៥៦នាក់
Clinic narith

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ ថ្ងៃនេះក្រសួងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ ។ 

រហូតដល់ម៉ោង​ ០៩:០០ព្រឹក​ ថ្ងៃទី​ ១៣​ កក្កដា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនសរុបកូវីដ-១៩​ ១៥៦នាក់ដដែល​ ជាសះស្បេីយគ្មាន​ ចំនួនសំរាកនៅពេទ្យចំនួន២៣នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១៣៣នាក់​ និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ 

យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 46168 ស្មេីនឹង​ 2781 ក្នុង១លាននាក់

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 11583562400-0607-4286-9866-9BF5030AA187