Alynana Media Cambodia
Icon Collap
clinic narit

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅល្ងាចមិញនេះ បានបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចិន ចាប់ជំរិត

Admin Alynana | Jul 17, 2020
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅល្ងាចមិញនេះ បានបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចិន ចាប់ជំរិត
Clinic narith

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នាមួយករណី ស្ថិតក្នុងផ្ទះលេខ៣២២ ផ្លូវ៩៥៦ ភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេាះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យចំនួន១១នាក់ និងរំដោះជនរងគ្រោះម្នាក់។ ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យវៃធ្វើបាប និងដាក់ខ្នោះផងដែរ ដើម្បីជំរិតទារប្រាក់ ប៉ុន្ដែគេមិនទាន់ដឹងថា ចំនួនទឹកប្រាក់ប៉ុន្មាននោះទេ។

បើតាមសេចក្ដីរាយការណ៍ ក្រៅពីឃាត់ខ្លួនជនសង្ស័យ និងរំដោះជនរងគ្រោះម្នាក់ហើយនោះ សមត្ថកិច្ចក៏ដកហូតបាន ដំបងឆក់ចំនួន២ដើម, ខ្នោះដៃមួយ, ទូរស័ព្ទ១៧គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។ ក្នុងប្រតិបត្តិការនេះ គេមិនទាន់ដឹងថា

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕

fn-2020-07-17-18-28-56-5fn-2020-07-17-18-28-55-3fn-2020-07-17-18-28-55-0