កាលពីម្សិលមិញមានករណីអគគីភ័យមួយកន្លែងដែលបណ្ដាលឲ្យមាន មនុស្ស៤នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះអគ្គីភ័យដែលបណ្តាលមកពីផ្ទុះធុងហ្គាសការផ្ទុះធុងបញ្ចូលហ្គាសកើតឡើង ក្នុងផ្ទះចំនួន២ល្វែងស្ថិតនៅតាមបណ្តោយផ្លូវត្រសក់ផ្អែម សង្កាត់បឹងរាំង ខណ្ឌដូនពេញ នាល្ងាចថ្ងៃទី១៨ កក្កដានេះ។ នេះបើតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត បានធ្វើការសន្និដ្ឋានជំហានដំបូងថាគ្រោះអគ្គីភ័យនេះ អាចបណ្តាលមកពីការផ្ទេរ ឫ បញ្ចូលហ្គាស ដោយខ្វះការប្រុងប្រយ័ត្ន៕