តាមរយៈការចុះផ្សាយកាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញពីការប្រមូលពន្ធអាករគ្រប់ប្រភេទ នៅរយៈពេល៦ខែដើមឆ្នាំនេះ នៅតែមានកំណើនរហូតដល់១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩បើទោះបីជាឆ្នាំ២០២០នេះប្រទេសកម្ពុជានិងពិភពលោកមានវិបត្តិជំងឺកូវីដ១៩នេះក៏ដោយ។ ឯកឧត្ដម គង់ វិបុល អគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដារបានមានប្រសាសន៍ថា តាមពិតទៅមានកត្តាមួយចំនួនដែលធ្វើឱ្យចំណូលពន្ធកើនឡើងក្នុងឆមាសទី១នេះ។ ចំណូលពន្ធក្នុង១ឆមាសទី១នៃឆ្នាំ២០២០នេះឃើញថានៅមានកំណើនបើធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយសារតែឆ្នាំសារពើពន្ធនៃការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ២០១៩ ដែលជាឆ្នាំល្អនៅតែកំសួលរហូតរដល់ឆ្នាំ២០២០។
ឯកឧត្ដមបានបន្តទៀតថា ចាប់ពីខែមករា ដល់ខែមីនាដែលជាការប្រកាសបង់ពន្ធលើប្រាក់ចំណេញនៅឆ្នាំ២០១៩ត្រូវយកមកប្រកាសពន្ធនៅឆ្នាំ២០២០នេះ ទើបធ្វើឱ្យចំណូលពន្ធនៅតែមានកំណើន។ បើធៀបជាមួយគ្នានិងខែមីនាឆ្នាំ២០២០នេះការប្រមូលចំណូលសរុបមានចំនួន៦៦៤លានដុល្លារអាមេរិកបូកបញ្ចូលគ្នាទើបធ្វើឱ្យមានការកើនឡើងរហូតទៅដល់១២%។ ប៉ុន្តែក្រោយពីបញ្ចាប់ពីខែមីនាឆ្នាំ២០២០នេះមក ចំណូលពន្ធចាប់ផ្តើមថយចុះ ហើយឥទ្ធិពលនៃជំងឺកូវីដ១៩ក៏មានផលប៉ះពាល់មកលើការប្រមូលពន្ធក៏ចាប់ផ្តើមមានបន្តិចម្តងៗផងដែរ។
មិនតែប៉ុណ្ណោះបានធ្វើឱ្យមានផលវិបត្តិទៅដល់សេដ្ឋកិច្ចកាន់តែខ្លាំង ជាក់ស្តែងវិស័យទេសចរណ៍នៅខេត្តសៀមរាប ជាប្រភពចំណូលដ៏សំខាន់មួយដែលស្ទើរតែធ្លាក់ដល់កម្រិតសូន្យទៅហើយ ព្រោះសណ្ឋាគារ ភោជនីយដ្ឋានជាច្រើនត្រូវបានបិទ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ភ្នំពេញ បានស្ងប់ស្ងាត់លើសកម្មភាពហោះហើរ។
លោកក៏បានបន្ថែមទៀតថាចាប់ពីខែកក្កដាឆ្នាំ២០២០នេះទៅដាច់ឆ្នាំចំណូលពន្ធអាចនិងមិនកើនឡើងនោះទេ ព្រោះផលប៉ះពាល់ពីជំងឺកូវីដ១៩នៅតែបន្តពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានប្រទេសខ្លះទៀតនៅតែបន្តបិទដើម្បីទប់ស្គាត់។ ជាមួយគ្នានេះដែលគាត់បានបញ្ចាក់ថា ដើម្បីសម្រួលទៅដល់អ្នកជាប់ពន្ធ កាន់តែមានភាពងាយស្រួលក្នុងការបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារក៏បានរៀបចំនៅប្រព័ន្ធព័ត៌មានវិទ្យា ដោយភ្ជាប់ជាមួយនិងទូរស័ព្ទដោយគ្រាន់តែអាប់ឡូតហ្វាន់មក ខាងពន្ធដារទទួលបានហើយនោះ អ្នកជាប់ពន្ធមិនចាំបាច់មកកាន់អគ្គនាយកដ្ឋានទេ ដូច្នេះហើយអ្នកជាប់ពន្ធអាចទៅបង់ប្រាក់នៅធនាគារជាការស្រេច។
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ