ភ្នំពេញ៖ ដើម្បីជួយសម្រាលការលំបាកផ្នែកសេដ្ឋកិច្ច ក៏ដូចជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់សិល្បក សិល្បការិនី ព្រមទាំងផលិតករ អាជីវក ម្ចាស់រោងភាពយន្ត និងរោងសម្តែងសិល្បៈ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ ឱ្យបើកដំណើរការឡើងវិញនូវរោងភាពយន្ត និងរោងសម្តែងសិល្បៈ ដោយតម្រូវឱ្យគោរពតាមគោលការណ៍ស្តង់ដាប្រតិបត្តិ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលក្ខណ្ឌតម្រូវសុវត្តិភាពនានាដែលមានដូចខាងក្រោម៖