Alynana Media Cambodia
Icon Collap
clinic narit

សេចក្ដីប្រកាសថ្មីក្រសួងអប់រំបានអនុញ្ញាត ឱ្យសិស្សថ្នាក់ទី៩ និងទី១២ចូលរៀននៅក្នុងដំណាក់កាលទី២ នៅកំឡុងខែកញ្ញានេះ

Sang Kim | Aug 10, 2020
សេចក្ដីប្រកាសថ្មីក្រសួងអប់រំបានអនុញ្ញាត ឱ្យសិស្សថ្នាក់ទី៩ និងទី១២ចូលរៀននៅក្នុងដំណាក់កាលទី២ នៅកំឡុងខែកញ្ញានេះ
Clinic narith

ភ្នំពេញ៖ ក្រសួងអប់រំ បានប្រកាសរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០នៅខែធ្នូ ឆ្នាំ២០២០ខាងមុខ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាព​ពិភពលោក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាត ឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរ​ការគ្រឹះស្ថានសិក្សា នៅកំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងទ្រង់ទ្រាយតូច ១៥នាក់ក្នុង មួយថ្នាក់ ដោយគោរពតាមវិ​ធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដើម្បីត្រៀមចូលរួមការប្រឡង។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងន័យនេះ ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិឆ្នាំសិក្សា ២០១៩-២០២០នៅខែធ្នូ ឆ្នាំ២០២០ខាងមុខ។

ចំពោះការរៀបចំការសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈសម្រាប់សិស្សថ្នាក់ដទៃទៀត ក្រសួងនឹងរៀបចំសេចក្តីណែនាំតាមក្រោយ។ សម្រាប់ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាង​គ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សាឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យារពេល​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមជាមួយការប្រឡងថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២០ ជាមួយនឹងសិស្សគ្រឹះស្ថានសិក្សាសាធារណៈ។

ជាមួយគ្នានេះដែរ ក្រសួងអប់រំ សូមឱ្យសាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងបេក្ខជន មេត្តាជ្រាបជាព័ត៌មាន។ ដោយឡែកគណៈគ្រប់គ្រង វិទ្យាល័យ និងអនុវិទ្យាល័យទាំងអស់ សូមត្រៀមលក្ខណៈដើម្បីអនុវត្តកិច្ចការខាងលើ៕D155FFC6-F92E-4B1F-960D-EB0E2496978B