គិតត្រឹមថ្ងៃចន្ទ ទី១០ សីហា រដ្ឋមន្ត្រីលីបង់ ចំនួន៤នាក់ហើយ ដែលសុំលាឈប់ពីតំណែងជាបន្តបន្ទាប់គ្នា ក្រោយពីហេតុការណ៍ផ្ទុះនៅកំពង់ផែបេរូត កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន។
រយៈពេល៧ថ្ងៃ សមាជិករដ្ឋាភិបាល៤នាក់សុំចុះចេញពីតំណែង ឯកអគ្គរដ្ឋម្នាក់ក៏សុំឈប់ ចំណែកនៅក្នុងរដ្ឋសភាវិញ អ្នកតំណាងរាស្ត្រ ចំនួន៨នាក់ ក៏បានប្រកាស លាឈប់ដែរ។
ហេតុការណ៍ផ្ទុះនៅកំពង់ផែលីបង់ បានសម្លាប់មនុស្សយ៉ាងហោចជិត១៦០នាក់ និងរបួសប្រមាណ៦ ពាន់នាក់។ ហេតុការណ៍សោកនាដកម្មនេះ បានដុតបញ្ឆេះកំហឹងពលរដ្ឋ ឱ្យខឹងរដ្ឋាភិបាល កាន់តែខ្លាំង៕