Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​បាននាំចេញ​ផលិតផលកសិកម្មជាង២លានតោនទៅទីផ្សារអន្តរជាតិ

Sang Kim | Aug 17, 2020
កម្ពុជា​បាននាំចេញ​ផលិតផលកសិកម្មជាង២លានតោនទៅទីផ្សារអន្តរជាតិ
Clinic narith

មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២០នេះ ប្រទេសកម្ពុជា​បាននាំចេញ​ផលិតផលកសិកម្មជាង២លានតោនទៅទីផ្សារអន្តរជាតិ ដែលទំនិញទាំងនេះគឺសុទ្ធតែមានការកត់ត្រាជាផ្លូវការ និងឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យពីអ្នកបញ្ជាទិញ។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​កសិកម្ម​មានប្រសាសន៍​ថា កម្ពុជាបាននាំចេញអង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ចេកស្រស់ ផ្លែស្វាយ ដូងប្រេង និងម្ទេស​ស្រស់ដែលសរុបមានចំនួនជាង២លានតោន បើប្រៀបធៀបនិងឆ្នាំ២០១៩មានការកើនឡើង៩ភាគរយ ។
ឯកឧត្តមបានបញ្ជាក់ថា ការនាំចេញផលិតផលកសិកម្មជាង២លានតោននេះ មានទៅប្រទេស ចិន ថៃ វៀតណាម ឥណ្ឌា អឺរ៉ុប ជប៉ុន រុស្ស៊ី និងប្រទេសអូស្ត្រាលីជាដើម។ «ដើមឆ្នាំ២០២០នេះ យើងសម្រេចបានចំនួន២,០៦៨៩៨៧តោន កើនលើសឆ្នាំមុនគិតក្នុង​រយៈពេល​ដូចគ្នាប្រមាណ៩ភាគរយ ក្នុងនោះទៅសហគមន៍អឺរ៉ុប មានកំណើ៣៧,៧០ភាគរយ ទៅប្រទេសចិន​មានកំណើន ២៥,៩១ភាគរយ ដោយឡែកទៅប្រទេសអាស៊ានកើន៤៤ភាគរយ និងប្រទេសដ៏​ទៃទៀតមាន​ការកើនឡើង​ខ្ពស់រហូតដល់៧២,៤០ភាគរយ»។

ឯកឧត្តមបន្ដថា កំណើននៃបរិមាណនាំចេញនេះ គឺជាកត្តាឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទាំងបរិមាណ និងគុណភាពនៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តមបានបញ្ជាក់ទៀតថា អនាម័យ និងភូតគាមអនាម័យ គឺបានដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន និងជាស្ពានចម្លងផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារបរទេស៕