Alynana Media Cambodia
Icon Collap
clinic narit

មេពន្ធដារលោក គង់ វិបុល ពន្ធដារពន្យល់ពីពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធ២០%

Sang Kim | Aug 28, 2020
មេពន្ធដារលោក គង់ វិបុល ពន្ធដារពន្យល់ពីពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធ២០%
Clinic narith

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធថេរ២០ភាគរយ។

បើតាមប្រកាសពន្ធនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ប៉ុន្តែដោយសារត្រូវការពេលវេលា ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលា ដល់អ្នកមានជាប់កាតព្វកិច្ចបង់ពន្ធនេះ រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តរហូតដល់ខែមករា ឆ្នាំ២០២១។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «តាមពិតរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យអគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធនេះ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែដោយសារតែយើងខ្ញុំត្រូវការពេលវេលាដើម្បីធ្វើការផ្សព្វផ្សាយ ដូច្នេះមានការពន្យារពេលនៃការអនុវត្តលើពន្ធលើចំណេញមូលធននេះ ទៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១វិញ»។

លោកបន្តថា សម្រាប់ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ។ ពន្ធនេះមានក្នុងច្បាប់ថវិកាឆ្នាំ២០១០មកម្ល៉េះ ប៉ុន្តែរាជរដ្ឋាភិបាលអនុញ្ញាតឲ្យពន្យារពេលដល់ឆ្នាំ២០២០នេះ៕EFEAD5B4-F1C1-4F8D-A74A-E1F27814D378

1933CC37-9F39-4CD6-99EC-97D262369378
73904337-9305-42A3-A8BA-18B355826D2F
CA00C03E-2C1B-4DA1-98DA-4EE2C69D1EB3
BE3878D7-FB14-4022-86F4-294170299640
4970D073-290C-451C-8446-E24CD51F8049
116CED7D-2180-4A34-8DFE-EF3CE391379A
C457B929-007E-4433-94FF-5546744E0089