Alynana Media Cambodia
Icon Collap
clinic narit

រថយន្តទំនើបស្តង់ដារសហរដ្ឋអាមេរិក ត្រូវបាននាំយកទៅបំពាក់នៅវិទ្យាស្ថានបច្ចេកទេសកម្មកម្ពុជា ដើម្បីជួយដល់ការសិក្សារបស់សិស្ស

Sang Kim | Sep 01, 2020
រថយន្តទំនើបស្តង់ដារសហរដ្ឋអាមេរិក ត្រូវបាននាំយកទៅបំពាក់នៅវិទ្យាស្ថានបច្ចេកទេសកម្មកម្ពុជា ដើម្បីជួយដល់ការសិក្សារបស់សិស្ស
Clinic narith

រថយន្តចំនួន ៤គ្រឿង រួមជាមួយបច្ចេកវិទ្យារថយន្តទំនើបស្តង់ដារសហរដ្ឋអាមេរិក ត្រូវបាននាំយកទៅបំពាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មកម្ពុជា ដើម្បីបម្រើដល់ការសិក្សារបស់សិស្សានុសិស្សនៅទីនោះ ក្នុងនាមជាដៃគូគ្រប់ជ្រុងជ្រោយរវាងរដ្ឋ និងឯកជន។ ពិធីប្រគល់ និងទទួល ត្រូវបានធ្វើឡើង ក្រោមអធីបតីភាពឯកឧត្តម ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងលោក Patrict Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ពិធីប្រគល់រថយន្ត និងបច្ចេកវិទ្យាស្តង់ដារអាមេរិកតាមរយៈក្រុមហ៊ុន RMA Group ជាផ្នែកមួយគាំទ្រដល់ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងគោលនយោបាយជាតិស្ដីពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើអោយសម្រេចគោលដៅប្រែក្លាយពីប្រទេសមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះបើតាមលោក ជិន តារា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មកម្ពុជា។

លោកបន្តថា ការផ្ដល់ជំនួយនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលសិស្ស និស្សិតទាំងជិត១០០០នាក់ ស្របទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ចាប់ពីកម្រិតវិញ្ញាបនបត្រ ដល់កម្រិតសញ្ញាបត្របរិញ្ញាបត្របច្ចេកវិទ្យា។

 ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា Patrick Murphy បានសម្ដែងការរីករាយចំពោះតួនាទីរបស់សហរដ្ឋអាមេរិកក្នុងចូលរួមលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការគាំទ្រវិស័យឯកជន។ លោកថាសហរដ្ឋអាេមរិកជាទីផ្សារធំមួយសម្រាប់ការនាំចេញរបស់កម្ពុជា។ កម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើង បើធៀបទៅនឹងឆ្នាំមុន ក៏ដូចជាបញ្ហាប្រឈមនានា ដែលអាចកាតបន្ថយឳនភាពពាណិជ្ជកម្ម និងនាំមកនូវទំនិញ និងសេវាកម្មគួរអោយកត់សម្គាល់។បើតាមឯកឧត្ដម ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ ការផ្ដល់ជំនួយនេះស្របពេលគម្រប់ខួប៧០ឆ្នាំទំនាក់ទំនងការទូររវាងកម្ពុជា និងសហរដ្ឋអាមេរិក។

កម្ពុជាអរគុណរដ្ឋភិបាល និងប្រជាជនអាមេរិក ដែលបានផ្ដល់ជំនួយដល់កម្ពុជាកន្លងមក។ គិតចាប់តាំងពីឆ្នាំ២០១៦បូករួមទាំងកិច្ចព្រមពរៀងទើបចុះហត្ថលេខា ភាគីអាមេរិកបានផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន២៥៣លានដុល្លារសម្រាប់គាំទ្រវិស័យអទិភាពចំនួន៤។

ដោយឡែក ពីខែមីនាឆ្នាំ២០២០ រដ្ឋាភិបាលអាមេរិកបានផ្ដល់ចំនួយ១១លានដុល្លារគាំទ្រដល់ផែនការឆ្លើយតបបន្ទាន់ទៅនឹងកូវីត១៩របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងប្រព័ន្ធសុខាភិបាល។ ដូច្នេះបើគិតពីឆ្នាំ ១៩៩៤ រហូតមកដល់ពេលនេះ អាមេរិកផ្ដល់ការាំគទ្រដល់កម្ពុជាជាង១ពាន់លានដុល្លាររួចមកហើយ។នៅចំពោះមុខឯកអគ្គរដ្ឋទូតអាមេរិក Patrick Murphy មន្ត្រីជាន់ខ្ពស់ក្រសួងការងារកម្ពុជា បានស្នើដល់ភាគីអាមេរិកបន្តជួយដល់វិស័យបណ្ដុះបណ្ដាលធនធានមនុស្ស និងផ្ដល់ជាធនធានសម្ភារៈ ដើម្បីអោយប្រជាពលរដ្ឋកម្ពុជាទទួលបានជំនាញពិតប្រាកដ មានការងារធ្វើសមរម្យ និងមានប្រាក់ចំណូលខ្ពស់៕118535389_1657533974419829_9023481355033162404_o118497514_1657536387752921_8792400966931986282_o118473310_1657536591086234_3965526677902741575_o

118309275_1657536537752906_1963319716553269751_o