កូវីដ៖ គិតត្រឹមថ្ងៃច័ន្ទនេះ ករណីឆ្លងវីរុសកូរ៉ូណាដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរឈ្មោះ កូវីដ ១៩ បានកើនលើស ២៧លាននាក់ នៅទូទាំងពិភពលោក ដែលក្នុងនោះករណីច្រើនជាងគេបង្អស់ កើតឡើងនៅសហរដ្ឋអាមេរិកប្រមាណ ៦លាន ២សែននាក់។
នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។ ដោយឡែកនៅតំបន់អាស៊ី ឥណ្ឌា បានក្លាយជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេបង្អស់លំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលករណីឆ្លងសរុបបានកើនលើស ៤លាន ២សែននាក់៕