យោងតាម Facebook Pag លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអត្ថាធិប្បាយថា "ធ្លាប់មានអ្នកសួរថា ស្រុកខ្មែរហេតុអ្វីមិនប្រើកាស។ ខ្ញុំប្រាប់ថា មិនមែនអត់មានទេ គឺមាន តែគេមិនប្រើ។ តាមពិតទៅប្រើកាសចំណេញច្រើនព្រោះបោះពុម្ភតែម្តងប្រើបានរាប់សិបឆ្នាំ។ ប៉ុន្តែនៅស្រុកខ្មែរ មិនមានម៉ាសុីនចតឡានយកកាស ឫ ទូរលក់ទំនិញដោយស្វ័យប្រវត្តដែលទទួលយកកាសដូចស្រុកគេទេ។ ដូច្នេះប្រើកាសបានតែធ្ងន់កាបូបទេ។ ម៉្យាងវិញទៀត សម័យឥឡូវការទូទាត់កាន់តែទំនើប ដោយប្រើកាតផ្លាស្ទិក ទូរស័ព្ទ ជាដើម ដូចនេះហើយមិនមានតម្រូវការកាសទេ។ បើមានក៏ទុកជាអនុស្សាវរីយ៌ទៅ។
ចង់ដឹងប្រវត្តិ ប្រាក់រៀលបន្ថែម សូមអញ្ចើញទស្សនាសារៈមន្ទី ស ស រ និង ចូលរួមកម្មវិធីអបអរសាទរខួបទី ៤០ឆ្នាំនៃការបោះប្រាក់រៀលឡើងវិញ នាថ្ងៃច័ន្ទ ទី ២៨ ខែកញ្ញា ខាងមុខនេះនៅផ្សារ អេអន ១ ចាប់ពីម៉ោង១០ព្រឹក ដល់ ម៉ោង ៨យប់"។
កាស : coin កាក់ : cent
ប្រភពពីហ្វេសប៊ុកផែហ្គ: លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា