
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជានាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នេះបានឱ្យដឹងថា កម្ពុជាមានករណីវិជ្ជមានកូវីដ-១៩ ថ្មី ០១នាក់ បន្ថែមទៀតហើយ ដែលកើតលើស្រ្តីជនជាតិខ្មែរមានអាយុ៣៣ឆ្នាំ ដែលមានកន្លែងកំណើតនៅខេត្តបាត់តំបង។
គួរជម្រាបផងដែរ គិតមកដល់ព្រឹកថ្ងៃទី២នេះ កម្ពុជាមានករណីឆ្លងសរុបចំនួន២៧៨នាក់ និងព្យាបាលជាសះស្បើយចំនួន២៧៥នាក់។ គួរបញ្ជាក់បន្ថែមផងដែរថាស្រ្តីដែលរកឃើញមានផ្ទុកកូវីឌ១៩នេះ គឺបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ហើយបន្តជើងហោះហើរ នៅប្រទេចិន(តៃវ៉ាន់)។
សូមអានសេចក្ដីលម្អិតខាងក្រោម៖