សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការរងទទួលបន្ទុក និងគណៈគ្រប់គ្រង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ពសស) ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ បណ្ឌិត ទេវ្យានី ឧត្តម ខូប្រាកាដេ Dr. Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលទើបបានទទួលការតែងតាំងថ្មី និងគណៈប្រតិភូ។
លោកជំទាវឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា នេះជាជំនួបលើកដំបូងជាមួយឥស្សរជនខ្មែរ សម្រាប់លោកជំទាវក្រោយមកធ្វើជាឯកអគ្គរដ្ឋឥណ្ឌាប្រចាំកម្ពុជា។
តបតាមការស្នើសុំរបស់ព.ស.ស. នៅក្នុងការពិភាក្សានោះ លោកជទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា បានយល់ព្រមៈ
១. ផ្តល់កូតាអាហារូបករណ៍ផ្ទាល់ប្រចាំឆ្នាំដល់បុគ្គលិក និងសមណនិស្សិត និស្សិតនៃព.ស.ស. ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសឥណ្ឌា។
២. បង្កើតនូវសាលឯកសារ Indian Corner ក្នុងបណ្ណាល័យព.ស.ស. សម្រាប់ទាំងបីទីតាំង
៣. ជួយរៀបចំវគ្គបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាកំព្យួទ័រ នៅព.ស.ស.
៤. ជួយបណ្តុះបណ្តាលភាសាអង់គ្លេសដល់បុគ្គលិក និងនិស្សិត ដែលត្រូវទៅបន្តការសិក្សា នៅប្រទេសឥណ្ឌា
៥. តាមរយៈអនុស្សរណៈនៃការយោគយល់ ដែលមានស្រាប់ ប្រទេសឥណ្ឌាបន្តផ្តល់សាស្ត្រាចារ្យឥណ្ឌាមួយរូបផ្នែកពុទ្ធសាសនសិក្សា និងភាសាសំស្ក្រឹត ជាប្រចាំដល់ព.ស.ស។
(ព្រឹក ថ្ងៃសុក្រ ៦រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០)សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការរងទទួលបន្ទុក និងគណៈគ្រប់គ្រង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ពសស) ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ បណ្ឌិត ទេវ្យានី ឧត្តម ខូប្រាកាដេ Dr. Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលទើបបានទទួលការតែងតាំងថ្មី និងគណៈប្រតិភូ។ លោកជំទាវឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា នេះជាជំនួបលើកដំបូងជាមួយឥស្សរជនខ្មែរ សម្រាប់លោកជំទាវក្រោយមកធ្វើជាឯកអគ្គរដ្ឋឥណ្ឌាប្រចាំកម្ពុជា។ តបតាមការស្នើសុំរបស់ព.ស.ស. នៅក្នុងការពិភាក្សានោះ លោកជទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា បានយល់ព្រមៈ
១. ផ្តល់កូតាអាហារូបករណ៍ផ្ទាល់ប្រចាំឆ្នាំដល់បុគ្គលិក និងសមណនិស្សិត និស្សិតនៃព.ស.ស. ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសឥណ្ឌា។
២. បង្កើតនូវសាលឯកសារ Indian Corner ក្នុងបណ្ណាល័យព.ស.ស. សម្រាប់ទាំងបីទីតាំង
៣. ជួយរៀបចំវគ្គបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាកំព្យួទ័រ នៅព.ស.ស.
៤. ជួយបណ្តុះបណ្តាលភាសាអង់គ្លេសដល់បុគ្គលិក និងនិស្សិត ដែលត្រូវទៅបន្តការសិក្សា នៅប្រទេសឥណ្ឌា
៥. តាមរយៈអនុស្សរណៈនៃការយោគយល់ ដែលមានស្រាប់ ប្រទេសឥណ្ឌាបន្តផ្តល់សាស្ត្រាចារ្យឥណ្ឌាមួយរូបផ្នែកពុទ្ធសាសនសិក្សា និងភាសាសំស្ក្រឹត ជាប្រចាំដល់ព.ស.ស។
(ព្រឹក ថ្ងៃសុក្រ ៦រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០)