Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីអ៉ីស្រាអែល៥រូប បានឆ្លងជំងឺកូវីដ-១៩ ខណៈករណីឆ្លងទូទាំងប្រទេស កើនដល់ជាង ៣សែននាក់

Sang Kim | Nov 09, 2020
រដ្ឋមន្ត្រីអ៉ីស្រាអែល៥រូប បានឆ្លងជំងឺកូវីដ-១៩ ខណៈករណីឆ្លងទូទាំងប្រទេស កើនដល់ជាង ៣សែននាក់
Clinic narith

(ហ្សេរុយសាឡឹម)៖ តាមសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទនេះបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការក្នុងតំបន់នៃប្រទេសអ៉ីស្រាអែលលោក អូហ្វឺ អាគូនីស (Ofir Akunis) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២0២០។

សេចក្តីថ្លែងការណ៍ខាងលើបានគូសបញ្ជាក់ទៀតថា ភ្លាមៗនោះលោករដ្ឋមន្ត្រី Ofir Akunis បានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក នៅផ្ទះរបស់លោកផ្ទាល់ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការមើលថែទាំងដោយគ្រូពេទ្យជំនាញ។ រហូតមកទល់ពេលនេះ លោកមានអារម្មណ៍ល្អហើយបន្តគ្រប់គ្រងភារកិច្ចពីផ្ទះដដែល។ សម្រាប់ក្រសួងសហប្រតិបត្តិការក្នុងតំបន់របស់អ៉ីស្រាអែលនេះ គឺមានតួនាទីជំរុញកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់មេឌីទែរ៉ាណេ ក៏ដូចជាអាជ្ញាធរនៅតំបន់ប៉ាឡេស្ទីនផងដែរ។

គួរជម្រាបថា លោក Akunis បានក្លាយជារដ្ឋមន្ត្រីអ៉ីស្រាអែលទី ៥ ហើយ ដែលបានឆ្លងជំងឺ COVID-19 គិតចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺដ៏កាចសាហាវមួយនេះ នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ កាលពីចុងខែកុម្ភៈកន្លងទៅ។ បច្ចុប្បន្នអ៉ីស្រាអែលមានករណីឆ្លង COVID-19 សរុបជិត ៣២០,០០០ករណី ក្នុងនោះស្លាប់ ២,៦៧៤នាក់ និងជាសះស្បើយវិញជាង ៣១៨,៨០០នាក់៕