Alynana Media Cambodia
Icon Collap
clinic narit

បុគ្គល ២រូបតស៊ូរត់ដើម្បីរៃអង្គាសជូនមន្ទីរពេទ្យ និងជួយសង្គ្រោះកុមារកម្ពុជា ហាក់ក្លាយជារបត់ថ្មីមួយសម្រាប់ប្រជាជនកម្ពុជា

Sang Kim | Nov 13, 2020
បុគ្គល ២រូបតស៊ូរត់ដើម្បីរៃអង្គាសជូនមន្ទីរពេទ្យ និងជួយសង្គ្រោះកុមារកម្ពុជា ហាក់ក្លាយជារបត់ថ្មីមួយសម្រាប់ប្រជាជនកម្ពុជា
Clinic narith

ការរត់ដើម្បីរៃអង្គាសជូនមន្ទីរពេទ្យ និងជួយសង្គ្រោះកុមារកម្ពុជា ហាក់ក្លាយជារបត់ថ្មីមួយសម្រាប់ប្រជាជនកម្ពុជា។ អ្វីដែលពិសេសគឺគេសង្កេតឃើញថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើង ​បានយល់ពីតម្លៃនៃការចែករំលែក សាមគ្គីភាព និងការចេះជួយគ្នាក្នុងគ្រាមានអាសន្នជាដើម។ យ៉ាងណាមិញ នៅក្នុងថ្ងៃនេះដែរ Business Cambodia សូមលោកយកនូវបុគ្គលដ៏ឆ្នើម ២រូប ដែលបានលះបង់នូវកម្លាំងកាយចិត្ត ពេលវេលា និងធនធានរបស់ខ្លួនដើម្បីធ្វើការរត់ចម្ងាយរាប់រយរាប់ពាន់គីឡូម៉ែត្រដើម្បីរៃអង្គាស់ប្រាក់មកជួយសង្គ្រោះកុមារកម្ពុជា ជាច្រើនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

១. លោក នឹម ឈុន្នី

CC04ABF2-05FE-46A8-8CC0-30A9309A9C4B
ជាសហស្ថាបនិក និង​នាយកប្រតិបត្តិ​ក្រុមហ៊ុន​បណ្តុះបណ្តាល Vipassa ​ធ្លាប់បានដាក់គោលដៅរត់ចម្ងាយ ៣១៤គីឡូម៉ែត្រ ដោយប្រើពេលវេលា ១០ថ្ងៃ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩ ដើម្បីរៃអង្គាសប្រាក់ចំនួន ១០ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ បុព្វហេតុដើមដែលធ្វើឱ្យលោកផ្ដួចផ្ដើមចង់ធ្វើគម្រោងនេះឡើងដោយសារតែ អំឡុងកាលពី៧ឆ្នាំមុន ក្មួយស្រីរបស់លោកមួយរូប មានជំងឺដែលបណ្ដាលឱ្យនាងមិនអាចដើរបាន។ ប៉ុន្តែក្រោយពេលដែលនាងមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរបានមួយរយៈ ទីបំផុតនាងក៏អាចជាសះស្បើយ​និងអាចដើរបានជាធម្មតាវិញ។ អាស្រ័យហេតុដូចនេះហើយ បានជាលោកសម្រេចចិត្តថានឹងរត់ពីភ្នំពេញទៅសៀមរាបដើម្បីរៃអង្គាសប្រាក់មកតបស្នងជូនដល់មន្ទីរពេទ្យកុមារអង្គរវិញ ក៏ដូចជាចាប់ផ្ដើមបណ្ដុះនូវវប្បធម៌សាមគ្គីភាព វប្បធម៌ចែករំលែកនៅក្នុងសង្គមខ្មែរ។ 

២. តារាចម្រៀង អ៊ួន បឋម ហៅ​សាយ

2B71EAC7-F89F-4E24-894E-D316471450DB ក្នុងគម្រប់ខួប ៣០ឆ្នាំ លោកសាយបានមានគម្រោងការរត់ដើម្បីសម្បុរសធម៌មួយគឺ Run With Sai ដែលគម្រោងនេះលោកត្រូវរត់ទៅកាន់បណ្ដាខេត្តផ្សេងៗសរុប ២១ខេត្តក្រុងជុំវិញប្រទេសកម្ពុជាលើកលែងតែខេត្ត ស្វាយរៀង កំពង់ឆ្នាំង កំពង់ធំ និងឧត្តរមានជ័យតែប៉ុណ្ណោះ ហើយគោលបំណងនៃការរត់នេះគឺ ដើម្បីធ្វើការរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ដោយឡែកសម្រាប់រយៈពេលនៃការរត់របស់លោកគឺមានរយៈពេល ៩៩ថ្ងៃ ហើយចំពោះថវិកាដែលលោកបានរំពឹងទុកពីការរត់នេះគឺយ៉ាងហោចណាស់ចាប់ពី ២៥ម៉ឺនដុល្លារឡើងទៅ។ យ៉ាងណាមិញ យោងតាមការបញ្ជាក់ឱ្យដឹងកាលពីយប់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ថវិកាដែលទទួលបានពីសប្បុរសជននានាគឺមានសរុបចំនួន ៧៥១លានរៀល ឬស្មើរនឹង ១៨ម៉ឺន ៣ពាន់ដុល្លារសហរដ្ឋអាមេរិក។ 

ប្រសិនបើលោកអ្នកចង់ធ្វើការចូលរួមបរិច្ចាគជាមួយយុទ្ធនាការរបស់លោកសាយ លោកអ្នកអាចវេរតាម៖

គណនី ABA App : 000 320 555 (Angkor Hospital for Children Limited) 

គណនី Wing : 03206872 (AHC Patient Contributions)

ជារួមមកវិញ គេក៏សង្កេតឃើញបុគ្គលមួយចំនួនផ្សេងទៀតផងដែរដែលគាត់បានធ្វើសកម្មភាពផ្សេងៗដើម្បីស្វែងរកថវិកាពីសប្បុរសជននានាក្នុងន័យសប្បុរសធម៌ ដើម្បីជួយជ្រោមជ្រែងដល់មន្ទីរពេទ្យផ្សេងៗ ជាពិសេសគឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជាជាដើម។ យើងសង្ឃឹមថា នឹងមានបុគ្គលឆ្នើមជាច្រើនទៀត នឹងមានគំនិតផ្ដួចផ្ដើមដើម្បីធ្វើកិច្ចការងារផ្សេងៗកាន់តែច្រើនដើម្បីក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង៕