Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប​ចំពោះការ​រិះគន់​រឿង​ផ្តល់ជំនួយ​ឱ្យប្រទេស​ដទៃ

Admin Alynana | Nov 25, 2020
សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប​ចំពោះការ​រិះគន់​រឿង​ផ្តល់ជំនួយ​ឱ្យប្រទេស​ដទៃ
Clinic narith

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយ​មេធាវី​ស្ម័គ្រចិត្ត​សម្តេចតេជោ សែន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ថា ការផ្តល់ជំនួយទៅកាន់​ប្រទេសឡាវ និង​មីយ៉ាន់ម៉ា គឺ​ជាការចូលរួម​ចំណែក​នៅក្នុងសហគមន៍ ដោយធ្វើទៅតាមលទ្ធភាព។

សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «អ្នកខ្លះគឺ​ឌឺមកឱ្យខ្ញុំថា ខ្លួនឯងដោះស្រាយ​មិនចេញផង ទៅគិតដល់រឿងគេ។ បាទ! សូមអ្នកនិយាយអីនិយាយចុះ ក៏ប៉ុន្តែក្នុងឋានៈ​ជាអ្នកដែលចូលរួម​ចំណែក​នៅក្នុងសហគមន៍​អន្តរជាតិ ខ្ញុំមានកាតព្វកិច្ចចូលរួមជាមួយ​នឹងរដ្ឋដទៃទៀត ប្រជាជាតិដទៃទៀត ដើម្បីផ្តល់ជំនួយតាមលទ្ធភាព​ដែល​អាចធ្វើទៅបាន។ កម្ពុជាមិនមែនគ្រាន់តែ ផ្តល់ជំនួយផ្នែកវិស័យវេជ្ជសាស្រ្ត ទៅដល់មិត្តឡាវ ទៅដល់មីយ៉ាន់ម៉ា ហើយខ្ញុំត្រៀមទុកនឹង​ធ្វើអន្តរាគមន៍នៅទីម័រខាងកើត»៕