Alynana Media Cambodia
Icon Collap
clinic narit

គ.ជ.ប គ្រោងរៀបចំការបោះឆ្នោតសាកល្បងឆ្នាំ២០២១តាមប្រព័ន្ធអនឡាញ

Admin Alynana | Nov 26, 2020
គ.ជ.ប គ្រោងរៀបចំការបោះឆ្នោតសាកល្បងឆ្នាំ២០២១តាមប្រព័ន្ធអនឡាញ
Clinic narith

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ​នឹង​រៀបចំ​ការបោះឆ្នោត​សាកល្បង​ឆ្នាំ​២​០​២​១​ខាងមុខ​ ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​ក្រោម​ជំនួយ​បច្ចេកទេស​ពី​ភាគី​ជប៉ុន​។​

 ​គម្រោង​សាកល្បង​ការបោះឆ្នោត​បែបថ្មី​របស់​ ​គ​.​ជ​.​ប​ ​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ជំនួប​ផ្ទាល់​រវាង​ ​លោក​ ស៊ិ​ក​ ​ប៊ុន​ហុ​ក​ ​ប្រធាន​គជ​ប​ ​និង​លោកស្រី​ ​ហា​រូ​កូ ​កា​ម៉ី​ ​ប្រធាន​អង្គការ​J​I​CA​ប្រចាំ​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​នេះ​។ 

គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការបោះឆ្នោតសាកល្បងនៅឆ្នាំ២០២១ខាងមុខ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ការបោះឆ្នោតនេះ នឹងរួមបញ្ចូលមានដូចជា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជន និងការបូកសរុបលទ្ធផលតាមប្រព័ន្ធអនឡាញ។

ការបូកសរុបលទ្ធផលតាមប្រព័ន្ធអនឡាញនេះរួមមាន ការបញ្ជូន និងទទួលលទ្ធផលបឋម ការបែងចែកអាសនៈគណបក្ស ព្រមទាំងការស្រង់ឈ្មោះបេក្ខភាពជាប់ឆ្នោត ក៏សុទ្ធសឹងតែប្រព្រឹត្តទៅតាមប្រព័ន្ធកុំព្យូទ័រទាំងអស់។

លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានលើកឡើងថា បើលទ្ធផលនៃការបោះឆ្នោតសាកល្បងឆ្នាំ២០២១នេះ ទទួលបានលទ្ធផលជោគជ័យ នោះគជបនឹងរៀបចំបោះឆ្នោតឆ្នាំ២០២២ និងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ តាមរយៈប្រព័ន្ធបច្ចេកវិទ្យានេះដែរ។ នេះបើតាមសេច​ក្តីប្រកាសព័ត៌មានរបស់គជប នៅថ្ងៃព្រហស្បតិ៍ ទី២៦វិច្ឆិកានេះ។