Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងចេញសេចក្ដីប្រកាស ដំណើរការរៀនសូត្រសិស្សទី ១២ និងការបំប៉នត្រៀមប្រឡង

Admin Alynana | Dec 01, 2020
ក្រសួងចេញសេចក្ដីប្រកាស ដំណើរការរៀនសូត្រសិស្សទី ១២ និងការបំប៉នត្រៀមប្រឡង
Clinic narith

សេចក្តីជូនដំណឹងពីក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី «ដំណើរការរៀនសូត្ររបស់សិស្សថ្នាក់ទី ១២ និងការបំប៉នត្រៀមប្រឡង នៅតាមខេត្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា» ដែលបានចុះនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២០នេះ។

ដើម្បីចៀសវាងការឆ្លងជំងឺកូវដ -១៩ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា និងដើម្បីបង្កលក្ខណៈឱ្យសិស្សថ្នាក់ទី ១២ អាចរៀនសូត្រសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំ ដូចខាងក្រោម៖

១. គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវវាយតម្លៃហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បី ផ្អាកការរៀនសូត្រ និងស្នើសុំយោបល់ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត

២. ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមានសិទ្ធិក្នុងការសម្រេច អំពីការផ្អាកការសិក្សា នៅតាមតំបន់ទីរួមខេត្ត និងទីប្រជុំជន

ក. ចំពោះទីកន្លែងដែលមានហានិភ័យត្រូវផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ ប៉ុន្តែត្រូវបន្ត ការបំប៉នត្រៀមប្រឡង ដោយអនុវត្តស្វ័យសិក្សា និងរៀនតាមបណ្ដុំតូចៗ

ខ.ចំពោះទីកន្លែងដែលគ្មានហានិភ័យ ត្រូវបន្តការរៀនសូត្ររបស់សិស្សថ្នាក់ទី ១២ និងការបំប៉នត្រៀមប្រឡង។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡាខេត្តពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបាន ទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

97D7AAC6-3B97-44EB-A70E-C445A94A8856