Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោហ៊ុន សែន អំពាវនាវ៨ចំណុចដល់គ្រប់តួអង្គពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់សុខុមាលភាព ជនមានពិការភាព

Sang Kim | Dec 02, 2020
សម្តេចតេជោហ៊ុន សែន អំពាវនាវ៨ចំណុចដល់គ្រប់តួអង្គពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់សុខុមាលភាព ជនមានពិការភាព
Clinic narith
សម្តេចតេជោហ៊ុន សែន អំពាវនាវ៨ចំណុចដល់គ្រប់តួអង្គពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់សុខុមាលភាព ជនមានពិការភាព
 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវចំនួន៨ចំណុចដល់គ្រប់តួអង្គពាក់ព័ន្ធ ឱ្យបន្តលើកកម្ពស់សុខុមាលភាព ជនមានពិការភាព ដើម្បីនាំមកនូវប្រយោជន៍ថ្មីៗទៀតសម្រាប់ជនពិការ ជាពិសេសជួយលើក កម្ពស់ជីវភាព និងការរស់នៅរបស់ជនពិការឱ្យបានកាន់តែប្រសើរ។
 
ក្នុងសារលិខិត អបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់គ្រប់ ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព ដោយរៀបចំផែនការសកម្មភាពនិងកញ្ចប់ថវិកាប្រចាំឆ្នាំ តាមវិស័យរបស់ក្រសួង ស្ថាប័ន អង្គភាពនីមួយៗ។
 
ក្នុងសារលិខិតដដែលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយផ្តល់គ្រប់លទ្ធភាពធ្វើយ៉ាងណាឱ្យជនមានពិការភាពទទួលបានសម្ភារ ព័ត៌មានស្តីពីការបង្ការនិងការការពារជំងឺ កូវីដ-១៩។ គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខ តួនាទី ទទួលខុសត្រូវក្នុងមុខតំណែង ឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រី រាជការ កម្មករ និយោជិត កូនជាង ឬ កម្មសិក្សាការីជាដើម។
 
បន្ថែមពីនេះទៀតត្រូវបន្តរៀបចំការបង្កលក្ខណៈងាយស្រួល ចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាព គ្រប់ប្រភេទដូចជា ការរៀបចំចំណតយានយន្តពិសេស សម្រាប់ ជនមានពិការភាព, ការធ្វើជម្រាល, ការបំពាក់ឧបករណ៍ធ្នាក់ដៃ ទ្វារ, បន្ទប់ទឹកជនមានពិការភាព, ការដាក់ស្លាកសញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាពនិងមធ្យោបាយដឹកជញ្ជូន ជាដើម។
 
សម្តេចតេជោបញ្ជាក់ថា ការពង្រឹងវិធានការទំាងនេះ នឹងជួយលើកកម្ពស់សិទ្ធិជនពិការ ធ្វើឱ្យជន មានពិការភាពកាន់តែទទួល បានអត្ថប្រយោជន៍ ឧត្តមប្រយោជន៍ក្នុងការរស់នៅក្នុងសង្គម ដូចជនមិនពិការដែរ ពិសេសការរស់នៅប្រកបដោយភាព ឯករាជ្យ៕