យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា គិតថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាបានកើនឡើងដល់ ៣៣១ នាក់ ខណៈក្រសួងទើបប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ២ នាក់បន្ថែមទៀតកាលពីថ្ងៃម្សិញមិញ។ ដោយឡែកសម្រាប់អ្នកជាសះស្បើយគឺពុំមានរកឃើញថ្មីបន្ថែមទៀតនោះទេ ដូចនេះអ្នកជាសះស្បើយគឺនៅរក្សាចំនួនដដែល ៣០៤ នាក់។
តាមការបញ្ជាក់របស់ក្រសួង អ្នកឆ្លងថ្មីទាំង ២ នាក់នេះមាន ស្រ្ដីជនជាតិខ្មែរអាយុ ២៣ ឆ្នាំម្នាក់ មានអាស័យដ្ឋានស្នាក់នៅសង្កាតវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ និងម្នាក់ទៀតជាស្ដ្រីជនជាតិខ្មែរអាយុ ២១ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាតវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតស្ដ្រីខាងលើ)។ ដើម្បីជ្រាបព័ត៌មានកាន់តែលម្អិតសូមអានសេចក្ដីជូនព័ត៌របស់ក្រសួងខាងក្រោម៖