Alynana Media Cambodia
Icon Collap
clinic narit

លោកជំទាវ​ ឱ​វណ្ណឌីន​ ៖​ វីរុសកូវីដ-១៩​ នេះ​ អាចរស់ រហូតដល់​ ២៨ថ្ងៃឯណោះ នៅលេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​

Admin Alynana | Dec 06, 2020
លោកជំទាវ​ ឱ​វណ្ណឌីន​ ៖​ វីរុសកូវីដ-១៩​ នេះ​ អាចរស់ រហូតដល់​ ២៨ថ្ងៃឯណោះ នៅលេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​
Clinic narith

លោកជំទាវ​ ឱ​វណ្ណឌីន​ ៖​ ខ្ញុំយល់ថា​ រឹតតែលំបាកណាស់ទៅទៀត​ ដោយសារវីរុសកូវីដ-១៩​ នេះ​ អាចរស់នៅលេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ២៨ថ្ងៃឯណោះ​ បេីប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា​ ១៧ថ្ងៃ​ នេះបេីតាមការបញ្ជាក់របសអ្នកសិក្សាវិទ្យាសាស្ត្រប្រទេសអូស្ត្រាលីដែលបានចុះផ្សាយថ្ងៃទី​១២​ ខែតុលា​ ឆ្នាំ២០២០។  

ដូច្នេះហេីយ​ បានជាការលាងសម្អាតដៃ​ រាល់ពេលចាប់កាន់វត្ថុដូចជាតេលេកុំម៉ង់​ ទូរសព្ទ័អ្នកដទៃ​ កញ្ចក់​ ក្រដាសប្រាក់​ ឫក្រដាសស្នាមផ្សេងៗ​ មានសារ:សំខាន់មែនទែន​ ក្រោយកាន់ភ្លាម​ លាងភ្លែត​ ឲ្យបានញឹកញាប់​ ជាការចាំបាច់បំផុតក្នុងពេលនេះ​ ដែលវីរុសកូវីដ-១៩​ កំពុងតែចរាចរ​ មិនដឹងថានៅទីណា​ និងដល់ទីណាខ្លះនោះ។

យេីងបានខិតខំទាំងយប់ទាំងថ្ងៃ​ មិនបានសម្រាកទេ​ ដេីម្បីកាត់ផ្តាច់ខ្សែចម្លងរបស់វា​ តែអាស្រ័យលេីការចូលរួមរបស់បងប្អូនទាំងអស់​ លេីការអនុវត្តន៌តាមការណែនាំ​ និងវិធានការសុខាភិបាលដែលបានដាក់ចេញរួចហេីយនេះ។  សូមបងប្អូនទាំងអស់ចៀសផុតពីការចម្លងវីរុសចង្រៃនេះ​ គ្រប់ៗគ្នា។