Alynana Media Cambodia
Icon Collap
clinic narit

ថវិកាជាង ៣០លានដុល្លារហើយ ត្រូវបានសប្បុរសជនបរិច្ចាគ ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

Admin Alynana | Dec 08, 2020
ថវិកាជាង ៣០លានដុល្លារហើយ ត្រូវបានសប្បុរសជនបរិច្ចាគ ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩
Clinic narith

(ភ្នំពេញ)៖ ថវិកាជាង ៣០លានដុល្លារហើយ ត្រូវបានសប្បុរសជនបរិច្ចាគជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះថា ថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើន តាមសទ្ធាជ្រះថ្លាមានជាង ៣០លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមនេះជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ។

ដើម្បីសម្រួលដល់ការបរិច្ចាគរបស់ប្រជាពលរដ្ឋនោះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមគណនីចំនួន ២ទៀតនៅធនាគារអេស៉ីលីដា និងធនាគារឯកទេសវីង ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។ សម្រាប់ធនាគារឯកទេសវីង ចំពោះប្រាក់រៀល គឺ9992, ប្រាក់ដុល្លារគឺ 9991។ ចំពោះអេស៉ីលីដាប្រាក់រៀល គឺ 00010556999989, ចំពោះប្រាក់ដុល្លារ គឺ 00010556999999។

សម្តចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋចូលរួមបរិច្ចាគតាមគណនីខាងលើនេះ ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ ឱ្យបានដល់ ១០លាននាក់។ «សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាមរយៈលេខគណនីខាងលេីនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណាខ្ញុំមានបំណង ចាក់ជូនប្រជាជនឱ្យបាន ១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយចំនួន ១លានដូសសម្រាប់ចាក់ជូន ៥០មុឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យ និងកំពុងមានហានិភ័យដែលអាទិភាពផ្តល់ជូនគ្រូពេទ្យគ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ»។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា កម្ពុជាពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គី និងការចូលរួមដូចសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមបណ្តាញទាក់ទងចំនួន៤រួមមាន៖

១៖ តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។
ទី២៖ តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy។
ទី៣៖ ធនាគារឯកទេសវីង ប្រាក់រៀលគណនីលេខ 9992, ប្រាក់ដុល្លារគណនីលេខ 9991។
ទី៤៖ ធនាគារអេស៉ីលីដា ប្រាក់រៀលគណនី 00010556999989, ប្រាក់ដុល្លារគណនីលេខ 00010556999999៕