Alynana Media Cambodia
Icon Collap
clinic narit

ផ្ទៃបឹងតាមោក ជាង២០០ហិកតានឹងជំនួសទៅដោយការសាងសង់ និងការអភិវឌ្ឍទាំងនេះ

Admin Alynana | Jan 05, 2021
ផ្ទៃបឹងតាមោក ជាង២០០ហិកតានឹងជំនួសទៅដោយការសាងសង់ និងការអភិវឌ្ឍទាំងនេះ
Clinic narith

យោងតាមសេចក្ដីប្រកាសរបស់ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមផ្តល់ដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ២០ហិកតា ស្ថិតនៅទល់មុខទីតាំងដី អគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីរៀបចំទីតាំងសាងសង់សាខាមន្ទីរពេទ្យកាល់ម៉ែត សម្រាប់បម្រើសេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ។អានសេចក្ដីលម្អិតខាងក្រោម ដែលចេញផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា ទទក - TVK៖ 

គួរបញ្ជាក់ផងដែរថា កាលពី​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០២០ សម្រេច​កែសម្រួល​ផ្ទៃ​បឹង​តា​មោក​(​កប់​ស្រូវ​) ដែល​កំណត់​ក្នុង​អនុក្រឹត្យ​លេខ​២០ អនក្រ​.​បក ចុះ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​កាត់ចេញ​នូវ​ផ្ទៃដី​ទំហំ​២៧.៦៥៩ ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ធ្វើ​អនុ​ប​យោគ​ជា​ដីឯកជន​របស់​រដ្ឋ និង​ប្រគល់​ជា​កម្មសិទ្ធិ​ជូន​គ្រួសារ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំនួន​១៦​គ្រួសារ​។

 ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ទីស្តីការ​គណៈ រដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ បានសម្រេច កាត់​ឆ្វៀល​ដី ចំនួន ១៩៦ ហិកតា ចេញពី​អនុក្រឹត្យ​លេខ​២០ អនក្រ​.​បក ចុះ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្តីពី​ការកំណត់​ផ្ទៃ​បឹង តា​មោក ធ្វើ​ប្រទានកម្ម ជូន​លោកស្រី អ៊ុយ បូរី និង​លោកស្រី គង់ សុធី​។​

ក្នុង​លិខិត បាន​បញ្ជាក់ថា ករណី​ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាបជូន​ថា រាជរដ្ឋាភិបាល បាន​យល់ព្រម​អនុញ្ញាត ឱ្យ​ឆ្វៀល​ដី​ទំហំ ១៩៦,៥៦៥៩ ហិកតា ស្ថិតនៅ​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដូច​មាន​ក្នុង​គំនូស​ប្លង់ បង្ហាញ​ទីតាំង និង​និយាម​កា​ភ្ជាប់​មក ជាមួយ ចេញពី​អនុក្រឹត្យ​លេខ​២០ អនក្រ​.​បក ចុះ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្តីពី​ការកំណត់ ផ្ទៃ​បឹង​តា​មោក (​កប់​ស្រូវ​) ទំហំ ៣.២៣៩,៧ ហិកតា ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​ជា​សម្បត្តិ សាធារណៈ​របស់​រដ្ឋ ដើម្បី​ធ្វើ​ប្រទានកម្ម ជូន​លោកស្រី អ៊ុយ បូរី និង​លោកស្រី គង់ សុធី ដោយ​យក ពន្ធ ជា​បន្ទុក​រដ្ឋ និង​លើកលែង​សេវា​អន្តរក្រសួង សេវា​សុរិយោដី​នានា​៕