Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសុខាភិបាលរកឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃម្នាក់ទៀត ឆ្លងជំងឺកូវីដ១៩

Admin Alynana | Jan 06, 2021
ក្រសួងសុខាភិបាលរកឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃម្នាក់ទៀត ឆ្លងជំងឺកូវីដ១៩
Clinic narith

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃម្នាក់ទៀត ឆ្លងជំងឺកូវីដ១៩។ នៅថ្ងៃនេះ ក្រសួងក៏ប្រកាសថា មិនមានករណីជាសះស្បើយពីជំងឺកូវីដ១៩ នោះដែរ។

ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដែលឆ្លងកូវីដ១៩ គឺជាបុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មកដល់កម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩សុរបចំនួន ៣៨៣ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២ នាក់ និងអ្នកជំងឺកំពុងព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១នាក់៕

64B3B407-B4E9-461F-AA65-724482F7C0AB
758858D9-3A2E-42BA-B7CA-ED480DE76303