លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម នឹងមកដល់ព្រះរាជាណាចក្រកម្ពុជានាកំឡុងខែកុម្ភៈ ឆ្នាំ២០២១នេះ។ នេះបើយោងតាមការដកស្រង់ពីទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
លោកជំទាវបានបញ្ជាក់ទៀតថា ដំណាក់កាលដំបូងនេះចិននឹងបញ្ជូនវ៉ាក់សាំងចំនួន ៣០ម៉ឺនដូស មកដល់កម្ពុជា។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលប្រទេសចិន បានសន្យាផ្ដល់ជូននូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុបចំនួន ១ លានដូស ដែលអាចប្រើប្រាស់លើមនុស្ស ៥០ ម៉ឺននាក់ មកកម្ពុជា៕