Alynana Media Cambodia
Icon Collap
clinic narit

ប្រធានាធិបតីប្រទេសម៉ិកស៊ិកឆ្លងវីរុសកូវីដ-១៩ស្របពេលដែលប្រទេសនេះកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការឆ្លងរាតត្បាត

Sang Kim | Jan 25, 2021
ប្រធានាធិបតីប្រទេសម៉ិកស៊ិកឆ្លងវីរុសកូវីដ-១៩ស្របពេលដែលប្រទេសនេះកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការឆ្លងរាតត្បាត
Clinic narith

ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក អង់ដ្រេ ម៉ានុយអែល ឡូប៉េស អូប្រាដូ (Andrés Manuel López Obrador) បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកបានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ-១៩។

ប្រធានាធិបតីអាយុ ៦៧ឆ្នាំរូបនេះបានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) ថា រោគសញ្ញារបស់គាត់គឺស្រាលទេ ហើយបានថា គាត់នៅតែមានសុទិដ្ឋិនិយមបន្ទាប់ពីបានធ្វើតេស្តិ៍ឃេីញមានវីរុសនេះ។

ការប្រកាសអំពីការឆ្លងវីរុសកូវីដ-១៩ នេះបានកេីតឡេីងស្របពេលដែលប្រទេសម៉ិកស៊ិកកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការឆ្លងរាតត្បាតរបស់វីរុសនេះដែលបានសម្លាប់ពលរដ្ឋម៉ិកស៊ិកជិត ១៥ម៉ឺននាក់ហេីយ។

ឡូប៉េស អូប្រាដូ បាននិយាយថា គាត់នឹងបន្តធ្វើការពីផ្ទះ រួមទាំងការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) អំពីការទិញវ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយរុស្ស៊ីផងដែរ។

ប្រទេសម៉ិកស៊ិកបច្ចុប្បន្ននេះមានអ្នកឆ្លងវីរុសកូវីដ-១៩ ជាង ១លាន៧សែន៥ម៉ឺននាក់ ចាប់តាំងពីការឆ្លងរាតត្បាតរបស់វីរុសនេះបានចាប់ផ្តើមមក។

ចំណែកចំនួនអ្នកស្លាប់សរុបដោយសារវីរុសកូវីដ-១៩ នៅក្នុងប្រទេសមួយនេះមានចំនួនជិត ១៥ម៉ឺននាក់ដែលជាចំនួនមួយខ្ពស់បំផុតនៅលើពិភពលោកបន្ទាប់ពីអាមេរិក, ប្រេស៊ីល និងឥណ្ឌា៕