Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោកស្រី ស៊ូជី រងការចោទប្រកាន់ថ្មីមួយទៀត ពីបទរំលោភច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេស

Admin Alynana | Feb 16, 2021
លោកស្រី ស៊ូជី រងការចោទប្រកាន់ថ្មីមួយទៀត ពីបទរំលោភច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេស
Clinic narith

ប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដាក់ការចោទប្រកាន់ថ្មីមួយទៀតប្រឆាំងមេដឹកនាំដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី ពីបទរំលោភច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេស ដែលការចោទប្រកាន់នេះត្រូវបានប្រើជាញឹកញាប់ដើម្បីកាត់ទោសមនុស្សដែលប្រឆាំងនឹងការរឹតត្បិតវីរុសកូរ៉ូណា។

លោកស្រី ស៊ូជី ដែលត្រូវបានឃុំខ្លួននៅក្នុងរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ខែកុម្ភៈ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទនាំចូលអាយកូមដោយខុសច្បាប់រួចទៅហើយ។

ការចោទប្រកាន់ថ្មីនេះ អាចធ្វើឲ្យលោកស្រីត្រូវឃុំខ្លួនមិនកំណត់ពេល ដោយគ្មានការជំនុំជម្រះបន្ទាប់ពីយោធាបានផ្លាស់ប្តូរក្រមព្រហ្មទណ្ឌកាលពីសប្តាហ៍មុន។ ក្រមព្រហ្មទណ្ឌថ្មីអនុញ្ញាតឲ្យឃុំខ្លួនមនុស្សដោយមិនចាំបាច់មានការអនុញ្ញាតពីតុលាការ។

ការពិន័យជាអតិបរមាចំពោះការរំលោភលើច្បាប់វីរុសកូរ៉ូណា គឺត្រូវជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។

អតីតប្រធានាធិបតី Win Myint ក៏ប្រឈមមុខនឹងការចោទប្រកាន់នៅក្រោមច្បាប់ដូចគ្នានេះដែរ សម្រាប់ការប្រមូលផ្តុំជាសាធារណៈចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩៕

ប្រភព៖ Axios