Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសាធារណការ សម្រេចលុបចោលការជ្រើសរើសមន្ត្រីថ្មីប្រមាណ ១៣៣នាក់ សម្រាប់ឆ្នាំ២០២១នេះ

Admin Alynana | Mar 02, 2021
ក្រសួងសាធារណការ សម្រេចលុបចោលការជ្រើសរើសមន្ត្រីថ្មីប្រមាណ ១៣៣នាក់ សម្រាប់ឆ្នាំ២០២១នេះ
Clinic narith

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចលុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីប្រមាណ ១៣៣នាក់ សម្រាប់ឆ្នាំ២០២១នេះ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់រដ្ឋ ដែលកំពុងជួបការលំបាកព្រោះវិបត្តិនៃជំងឺកូវីដ១៩។

ក្នុងសំណើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីលុបការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីកាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការលុបចោលនូវការជ្រើសរើសមន្ត្រីនេះ ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិសម្រាប់ទ្រងទ្រង់ស្ថិរភាពសេដ្ឋកិច្ច និងសង្គមក្នុងគ្រាលំបាកដោយសារជំងឺកូវីដ១៩។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនសម្តេចតេជោផងដែរថា បើទោះបីក្រសួងមិនរើសមន្ត្រីថ្មី តែក្រសួងនឹងពិនិត្យលទ្ធភាពច្នៃប្រឌិត ប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពតាមរយៈការផ្ទេរ ការផ្លាស់ប្តូរមន្ត្រី និងការបណ្តុះបណ្តាលបន្ថែមនូវធនធានមនុស្សផ្ទៃក្នុងក្រសួង និងនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីធានាបាននូវគុណភាព តម្លាភាព និងប្រសិទ្ធភាពការងារសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់។

នៅក្នុងលិខិតស្នើសុំនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចារយល់ព្រម និងបានសម្តែងការកោតសរសើរចំពោះក្រសួងផងដែរ ដែលបានគិតគូរជួយកាត់បន្ថយការចំណាយថវិកាជាតិ៕