Alynana Media Cambodia
Icon Collap
clinic narit

ចំនួន​អ្នក​ស្លាប់​នៅ​មី​យ៉ាន់​ម៉ាកើន​ឡើង​ដល់ ​៧១០​នាក់​នៅ​ ខណៈ​ការ​បង្ក្រាប​នៅ​តែ​បន្ត​

Admin Alynana | Apr 13, 2021
ចំនួន​អ្នក​ស្លាប់​នៅ​មី​យ៉ាន់​ម៉ាកើន​ឡើង​ដល់ ​៧១០​នាក់​នៅ​ ខណៈ​ការ​បង្ក្រាប​នៅ​តែ​បន្ត​
Clinic narith

​មី​យ៉ាន់​ម៉ា៖ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​នៅ​សហភាព​មី​យ៉ាន់​ម៉ា​និយាយ​ថា ចំនួន​អ្នក​ស្លាប់​ពី​ការ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​កំពុង​កើន​ឡើង ខណៈ​យោធា​របស់​ប្រទេស​នេះ​នៅតែ​បន្ត​ការ​បង្ក្រាប​លើ​ប្រជា​ពលរដ្ឋ​។​

​ក្រុម​សិទ្ធិមនុស្ស​បាន​និយាយ​ថា​ ពលរដ្ឋ​ចំនួន​ ៧១០​នាក់​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ រួម​ទាំង​កុមារ ​៥០​នាក់​ផង​ដែរ​។​ ការ​តវ៉ា​នៅតែ​បន្ត​នៅ​តាម​តំបន់​នានា រួម​ទាំង​ទីក្រុង​ធំ​បំផុត Mandalay និង​ភាគ​ខាង​ត្បូង​ទីក្រុង Dawei ទោះបីជា​ថ្ងៃ​ឈប់សម្រាក​ក្នុង​ឱ​កា​ស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​មាន​រយៈពេល ​១​សប្ដាហ៍​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​នេះ​ក៏ដោយ​។​ សារព័ត៌មាន​ក្នុងស្រុក​បាន​រាយ​ការណ៍​អំពី​ការ​បាញ់​សម្លាប់​ជាច្រើន​ ពី​សំណាក់​កងកម្លាំង​សន្តិសុខ​ទូទាំង​ប្រទេស​។ កុមារ​អាយុ​ ៧​ឆ្នាំម្នាក់​ត្រូវ​គេ​រាយការណ៍​ថា ​ត្រូវ​បាន​បាញ់សម្លាប់​​នៅ​ភាគ​ឦសាន​តំបន់​ Sagaing៕