Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសុខាភិបាលបញ្ជាក់ពីករ​ណីស្លាប់បុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩

Admin Alynana | Apr 14, 2021
ក្រសួងសុខាភិបាលបញ្ជាក់ពីករ​ណីស្លាប់បុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩
Clinic narith

ក្រសួងសុខាភិបាលសេចក្តីប្រកាសព័ត៌មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថាយោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺបានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំដែលរស់ នៅភូមិបន្ទាយរកា ឃុំក្រាំងដីវាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩:២០នាទី ព្រឹក។កាលពីព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ នៅវេលាម៉ោង ៨:៣០នាទី ព្រឹក បុរសរូបនេះ បានចូលមកក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានអាការៈរោគហត់ដង្ហក់ពិបាកដកដង្ហើម។ពេលមកដល់មន្ទីរពេទ្យ ដោយ ឃើញមានសញ្ញាសង្ស័យពីជំងឺកូវីដ-១៩គ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ក៏បានដាក់បុរសរូបនេះក្នុងបន្ទប់ដាច់ដោយឡែកហើយក៏រៀបចំស្លៀកពាក់សម្លៀកបំពាក់ការពារវីរុសកូវីដ-១៩ ដើម្បីចូលទៅសង្គ្រោះ។

ដោយសារអ្នកជំងឺមានសភាពធ្ងន់ធ្ងរពេកពុំអាចសង្គ្រោះបាន អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោងប្រមាណ៩:២០នាទីព្រឹក។ដោយមានសញ្ញាសង្ស័យជំងឺកូវីដ-១៩គ្រូពេទ្យក៏បានយកសំណាកដើម្បីពិនិត្យរកមើលវីរុសកូវីដ -១៩។

នៅវេលា ម៉ោង ០៥:២០នាទី ល្ងាចថ្ងៃដដែល ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបញ្ជាក់លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបុរសជនជាតិខ្មែរអាយុ ៥៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារមានវិបត្តិផ្លូវដកដង្ហើមធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ-១៩៕D1C45977-FCCF-40E4-8558-C9A3F56CFA36