Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធររាជធានីភ្នំពេញប្រកាសរកអ្នកជំងឺកូវីដ-១៩ ចំនួន៦នាក់បើមិនបង្ហាញខ្លួនអាជ្ញាធរនឹងកសាងសំណុំរឿងទៅតុលាការ

Admin Alynana | Apr 15, 2021
អាជ្ញាធររាជធានីភ្នំពេញប្រកាសរកអ្នកជំងឺកូវីដ-១៩ ចំនួន៦នាក់បើមិនបង្ហាញខ្លួនអាជ្ញាធរនឹងកសាងសំណុំរឿងទៅតុលាការ
Clinic narith

អាជ្ញាធររាជធានីភ្នំពេញ ប្រកាសរកអ្នកជំងឺកូវីដ-១៩ ចំនួន៦នាក់ទៀត ដែលមិនទាន់រកឃើញ បើមិនបង្ហាញខ្លួន អាជ្ញាធរនឹងកសាងសំណុំរឿងទៅតុលាការ ។

ចំពោះ អ្នកជំងឺកូវីដ-១៩ ដែលកំពុងបាត់ខ្លួន៦នាក់នោះរួមមាន៖

១៖ ឈ្មោះ សាំង សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ជាអាជីវករផ្សារអូរឫស្សី លក់គ្រឿងកាឡៃ ទីលំនៅបច្ចុប្បន្នផ្ទះ៖ លេខ ១៩ ផ្លូវលេខ ១៦៦ សង្កាត់អូរឫស្សី៣ ខណ្ឌមករា

២៖ ឈ្មោះ ខែ ស្រីខន ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

៣៖ យិន សារិត ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ

៤៖ ឈ្មោះ ជឿត សុជា ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន

៥៖ ឈ្មោះ ជុន ចាន់ដារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

៦៖ ឈ្មោះ ជន់ សុខាវតី ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ 

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាមីខ្លួន សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងលើ ប្រញាប់បង្ហាញខ្លួនក្នុងរយៈពេល ៣ថ្ងៃជាកំហិត ឬ ទំនាក់ទំនងមកកាន់លេខ ១២៩៩ ឬ ១១៥ ។