អ្នកជំនាញនិយាយថា៖នៅខណៈដែលកម្ពុជាកំពុងមានវិបត្តិ កូវីដ វាក៏ជាឱកាសល្អសំរាប់អ្នកវិនិយោគ ពិនិត្យផែនការ និង រៀបចំយុទ្ធសស្ត្រថ្មីក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនរបស់ខ្លួន។ វិស័យអចលនទ្រព្យកម្ពុជាមិនទាន់មានភាពច្បាស់លាស់នៅឡើយនៅខណៈដែលកំពុងរង់នូវវិបត្តិ កូវីដធ្ងន់ធ្ងរជាលើកដំបូង។
សំនួរដែលសួរថា តើវានឹងមានការរីកចំរើនឬ អាចធាក់ថយក្រោយ? នោះអាស្រ័យលើ វិធានការទប់ស្កាត់ កូវីដរបស់កម្ពុជាថាតើមានប្រសិទ្ធិភាពប៉ុណ្ណា។ តែទោះយ៉ាងណា យើងត្រូវបន្តចរន្តវិនោយោគ ដោយមានគម្រោងផែនការអោយបានត្រឹមត្រូវ។
សំរាប់អ្នកមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេគឺត្រូវរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនជាលក្ខណៈក្រុមហ៊ុនឲ្យបានរឹងមាំ ដើម្បីថាពេលយើងវិនិយោគទៅដោយមិនមានផែនការច្បាស់លាស់ ហើយទីផ្សារយើងត្រូវផ្ដល់ចំណេះដឹងដល់ពួកគាត់មិនមែនចេះតែវិនិយោគតាមគេតាមឯងនោះទេ ទោះបីក្នុងតម្លៃថោក ឬ កម្រិតណាមួយក៏ដោយ ដូចនេះគាត់ត្រូវមានផែនការហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ ពីព្រោះថាប្រសិនបើវិនិយោគដោយមិនបានវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ នៅពេលដែលជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុគឺត្រូវទាញឲ្យវិស័យទាំងមូលជួបបញ្ហា។ ដូចនេះហើយនៅពេលឥឡូវនេះអ្នកដែលមានទុននៅក្នុងដៃហើយអាចធ្វើការវិនិយោគដែលជាឱកាសល្អសម្រាប់ពួកគាត់ ហើយអ្នកដែលកំពុងជួបប្រទះបញ្ហាខ្វះខាតគឺកុំទាន់ធ្វើការវិនោយោគនិងត្រូវរៀបចំផែនការហិរញ្ញវត្ថុ និងដោះស្រាយបញ្ហាផ្ទាល់ខ្លួនឲ្យបានចប់សព្វគ្រប់សិន។
លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា