Alynana Media Cambodia
Icon Collap
clinic narit

ខេត្តសៀមរាប ជាសះស្បើយអ្នកជំងឺកូវីដ-១៩ ថ្មី ៣នាក់ និងកំពុុងសម្រាកព្យាបាលចំនួន ១៣នាក់

Admin Alynana | Apr 18, 2021
ខេត្តសៀមរាប ជាសះស្បើយអ្នកជំងឺកូវីដ-១៩ ថ្មី ៣នាក់ និងកំពុុងសម្រាកព្យាបាលចំនួន ១៣នាក់
Clinic narith

ខេត្តសៀមរាប ជាសះស្បើយអ្នកជំងឺកូវីដ-១៩ ថ្មី ៣នាក់

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ និងកំពុុងសម្រាកព្យាបាលចំនួន ១៣នាក់

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលក្នុងសហគមន៍ ២០ កុម្ភៈ ខេត្តសៀមរាបបានព្យាបាលជាសះស្បើយថ្មីចំនួន៣នាក់ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មានដូចខាងក្រោម៖

១-លោក ម៉ាប់ វុន អាយុ២៩ឆ្នាំ រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប

២-លោក អ៊ឹង ឡាង អាយុ៤០ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប និង

៣-លោក ទាវ សូវៀត អាយុ៣០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជាមួយគ្នានេះដែរ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលក្នុងសហគមន៍២០កុម្ភៈ ក្នុងខេត្តសៀមរាប គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការកែតម្រូវចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ២០នាក់ ព្យាបាលជាសះស្បើយ ៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ១៣នាក់។

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនដែលរស់នៅក្នុងសង្កាត់ទាំង៣ ដែលបានបិទខ្ទប់រួមមាន សង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប និងអាជីវករ ឬអ្នកពាក់ព័ន្ធ ដែលត្រូវធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងករណីនៅផ្សារក្រោម សូមមេត្តាអត់ធ្មត់ខ្ពស់ និងចូលរួមអនុវត្តនូវវិធានការ ដែលរដ្ឋបាលខេត្តបានដាក់ចេញ។  ក្នុងករណី បុគ្គលទាំងឡាយណាមិនអនុវត្តវិធាននានា នឹងត្រូវផ្តន្ទាទោសតាមខ្លឹមសារដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អាស្រ័យដូចមានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ(ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។

 

 64E0F789-92E4-45D2-BDAC-4E8D7365E836