Alynana Media Cambodia
Icon Collap
clinic narit

នាយឧត្តមសេនីយ៍ នេត សាវឿន ចេញបញ្ជាកម្លាំងនគរបាលនៅតាមគោលដៅទាំងអស់ ត្រូវក្រោកឈរដើម្បីសួរនាំអ្នកធ្វើដំណើរដោយពាក្យសមរម្យ

Admin Alynana | Apr 19, 2021
នាយឧត្តមសេនីយ៍ នេត សាវឿន ចេញបញ្ជាកម្លាំងនគរបាលនៅតាមគោលដៅទាំងអស់ ត្រូវក្រោកឈរដើម្បីសួរនាំអ្នកធ្វើដំណើរដោយពាក្យសមរម្យ
Clinic narith

(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់បទបញ្ជាទៅកម្លាំងនគរបាលទាំងអស់ដែលត្រូវចាំការ នៅគោលដៅបិទខ្ទប់ការធ្វើដំណើរ ពិសេសនៅរាជធានីភ្នំពេញ ត្រូវក្រោកឈរដើម្បីសួរនាំរកលិខិតធ្វើដំណើរ ហើយត្រូវប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យជាដាច់ខាត។

បទបញ្ជាដែលផ្ញើទៅកាន់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា កម្លាំងប្រចាំការនៅតាមគោលដៅ មិនត្រូវអង្គុយ សួរនាំអ្នកធ្វើដំណើរនោះទេ ហើយជាពិសេសក៏មិនត្រូវរុញដាក់គ្នាដើម្បីសម្រេចក្នុងការអនុញ្ញាតឲ្យធ្វើដំណើរនោះដែរ។