ក.លិខិតជូនដំណឹង៖
❖ ក្រសួងសុខាភិបាល៖
- ប្រកាសចំនួន អ្នកផ្ទុកថ្មី៤៣១ ជាសះស្បើយ៣១។
- ក្រសួងសុខាភិបាលប្រកាស ស្លាប់៤នាក់ដោយសារកូវីដ១៩ក្នុងនោះមានដូចជា បុរសជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ បុរសជនជាតិខ្មែរ អាយុ ៧២ឆ្នាំ ស្រ្តីជនជាតិខ្មែរ អាយុ ៤៨ឆ្នាំ និងស្រ្តីជនជាតិខ្មែរ អាយុ ៤០ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩។
- ចេញលិខិតបន្ថែមទីតាំងចាក់វ៉ាក់សាំងមួយចំនួន នៅក្នុងខណ្ឌចំនួន៤។
❖ ក្រសួងងអភិវឌ្ឍន៍ជនបទ៖ ជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ (ស៊ណូវ៉ាក់) ក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ។
❖ ធនាគារជាតិ៖ ចេញសេចក្ដីប្រកាសជំរុញឲ្យប្រជាពលរដ្ឋទាំងប្រើប្រាស់ សេវាអឡិចត្រូនិកដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល សេចក្តីជូនដំណឹង ស្តីពី ការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាអេឡិចត្រូនិក។
❖ ក្រសួងងពាណិជ្ជកម្ម៖ ចាត់តាំងមន្ត្រីឲ្យប្រចាំការ ផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) ធានាដល់ដំណើរការនាំចេញ។ ដើម្បីធានានិរន្តរភាព នៃការផ្តល់សេវាសាធារណៈរបស់ក្រសួងពាជ្ជកម្ម បានចាត់តាំងមន្ត្រីតាមគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល ឲ្យប្រចាំការក្នុងការផ្តល់វិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញ ទៅបរទេសជាប្រក្រតី។
❖ នគរបាលខណ្ឌមានជ័យ៖ បង្ហាញបញ្ជីឈ្មោះមន្ត្រី ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ លោកអនុសេនីយ៍ឯកហ៊ឹម ប៊ុនធឿន នាយផ្នែកអន្តរាគមន៍។
❖ កំពង់ឆ្នាំង៖ អាជ្ញាធរសម្រេចបិទទីតាំង ៣កន្លែង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង (មន្ទីរសំរាកព្យាបាលផ្សារឆ្នាំង សង្កាត់ខ្សាម ក្រុងកំពុង (វត្តភ្នំយោង) ស្រុករលាប្អៀ ខេត្តកំពុងឆ្នាំង (ផ្សារព្រៃ)។
❖ ខេត្តព្រះសីហនុ៖
- កែសម្រួលការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ត្រូវបានលើកលែងចំពោះជាអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគ។
- រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដចំនួន១០៤នាក់, ភាគច្រើនបំផុតជាអាជីវករផ្សារលើ និងក្រុមគ្រួសារ, សេចក្តីជូនដំណឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១
❖ កំពង់ធំ៖ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ទើបមកពីមន្ទីរពេទ្យព្រះកុសម:។
ខ.ព័ត៌មានក្នុងស្រុក
❖ រដ្ឋាភិបាល៖
- សារសំឡេងពិសេសសម្ដេចតេជោ ៖ អំពីការជូនដំណើរសម្ដេចតេជោឡើងយន្តហោះ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី២៤ នេះ។
- សម្តេចតេជោ ហ៊ុន សែន ណែនាំអភិបាលរាជធានី-ខេត្ត ជួយផ្គត់ផ្គង់ស្បៀងទៅព្រះសង្ឃតាមទីអារាម ។
- យើងចូលរួមទាំងអស់គ្នា សម្តេចតេជោ ហ៊ុន សែន សូមការរយោគយល់ពីប្រជាពលរដ្ឋដើម្បីទទួលយកស្បៀងអាហារដែលជាសេចក្តីត្រូវការចាំបាច់បំផុតនៅពេលនេះ។ នៅរាត្រីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះ សម្តេចតេជោបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអំពីការលុបចោលការផ្តល់ជាសាច់ប្រាក់៣០ម៉ឺនរៀ សម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ ក្នុងនោះមានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងមីជាដើម។
- សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទទួលការចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជាបានថ្លែងថា៖“ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac។ ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។ រឿងដែលបារម្ភ តើខ្ញុំងងុយដេកដូចកាលចាក់ដូសទីមួយឬទេ? បើងងុយដេកឯកសារច្បាស់ជានៅលើតុ និងមិនបានហាត់ប្រាណផងដែរ”។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។
❖ សមត្ថកិច្ច៖ នាយទាហាន២នាក់ ដែលធ្លាប់ចាក់វ៉ាក់សាំង២លើករួចហើយ ឆ្លងកូវីដ-១៩។នេះបើតាមលោក ឈុំ សុជាត អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានបន្ថែមថា ក្រុមការងារជំនាញកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាហានទាំងពីររូបនេះថែមទៀត។ លោក ឈុំ សុជាតិ បានបញ្ជាក់ថា អ្នកឆ្លងទាំងពីរនោះ ជាឧត្តមសេនីយ៍ទោ និងជានាយករងនៃនាយកដ្ឋានកិច្ចការរដ្ឋបាលអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ។ ចំណែកម្នាក់ទៀត គឺវរសេនីយ៍ទោ និងជានាយផ្នែកកិច្ចការនារីការិយាល័យអប់រំចិត្តសាស្រ្ត នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ។ ពួកគេទាំងពីរស្នាក់នៅសង្កាត់ ទួលសង្កែ និងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
❖ ភ្នំពេញ៖ មនុស្ស២នាក់ បានល្មើសវិធានការរដ្ឋបាលលួចធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តព្រៃវែង។ រដ្ឋបាលខេត្តព្រៃវែង បានឃាត់ខ្លួន និងរកឃើញមានវិជ្ជមានកូវីដ-១៩។ នេះបើតាមរដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ ស្ត្រី២នាក់នេះ មានស្រុកកំណើតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយបានលួចធ្វើដំណើរពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ ការលួចធ្វើដំណើរនេះ ប្រឈមការដាក់ទោសទណ្ឌនៃច្បាប់ស្ដីពីជំងឺកូវីដ-១៩។
❖ ខេត្តកំពត៖ ជនជាតិចិន១១នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពតបង្ក្រាបបានដែលកំពុងលួចធ្វើដំណើរឆ្លង ខេត្តមករាជធានីភ្នំពេញ នាថ្ងៃនេះ។
❖ ខេត្តកំពុងឆ្នាំង៖ចុះ យកសំណាក កម្មករ កម្មការិនី ៩៥នាក់បន្ថែមទៀត បន្ទាប់ពី មានកម្មករ២នាក់ ម្ដាយ កូនមាន វិជ្ជមាន កូ វីដ -១៩។ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែមេសា នេះថា បន្ទាប់ពីទទួលបានព័ត៌មានពីស្ត្រីឈ្មោះ ហង់ ស៊ីម មានវិជ្ជមានកូវីដ១៩ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ស្ត្រីខាងលើនេះបានប្រាប់ថា មានកូនប្រុសរបស់គាត់ឈ្មោះ រៀម សារ៉ាក់ អាយុ១៨ឆ្នាំ កំពុងធ្វើការនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច។
❖ ព្រះសីហនុ៖ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវណែនាំឲ្យក្រុមគ្រសារខ្លួន ធ្វើជាជាចលនាគំរូដល់ព្រជាពលរដ្ឋ ក្នុងការនៅក្នុងផ្ទះដាច់ខាត លើកលែងតែចាំបាច់បំផុត។
❖ តុលាការខេត្តតាកែវ៖ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារយុវជន៤នាក់ ល្មើសបំរាមជួបជុំស៊ីផឹក នៅស្រុកសំរោង រយៈពេល១ឆ្នាំនិងពិន័យជាប្រាក់ក្នុងម្នាក់ៗ១លានរៀល។
❖ ច្រកព្រំដែនកម្ពុជា-វៀតណាម៖
- វៀតណាមបានបិទមិនឲ្យមានការនាំចូលបន្លែមកកម្ពុជា តាមច្រកជ្រៃធំ ខេត្តកណ្ដាល ដោយសារខ្លាចឆ្លងកូវីដ។ អាជ្ញាធរវៀតណាមបានសម្រេចបិទមិនឲ្យមានការនាំចូលបន្លែពីប្រទេសរបស់ខ្លួនចូលមកកម្ពុជានោះទេ ដោយសារយោងហេតុផលថា មានក្រុមអាជីវករផ្សារដើមគរឆ្លងកូវីដច្រើន ហើយភាគីវៀតណាម ភ័យខ្លាចឆ្លងចូលស្រុកគេ ទើបគេបិទមិនឲ្យអាជីវករខ្មែរយកបន្លែពីគេទៀតនោះទេ។ នេះបើតាមការឲ្យដឹងពីលោក សែ ឈុនទ្រី ប្រធានច្រកជ្រៃធំ បានថ្លែងអោយដឹងនៅថ្ងៃនេះ។
- ច្រកក្អមសំណរឯណោះវិញ លោក សុទ្ធ សាវឿន ជាប្រធានច្រកបានថ្លែងប្រាប់ដែរថា ខាងច្រករបស់លោក មិនមានការដឹកជញ្ជូនបន្លែធំដុំទេ មានតែបន្ដិចបន្ដួចប៉ុណ្ណោះ ខណៈដែលលោកបានអនុវត្តន៍វិធានការកូវីដចំពោះការចេញ-ចូលរបស់វៀតណាមមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម ធ្វើយ៉ាងណាទប់ស្កាត់មិនឲ្យមានការឆ្លងជំងឺកូវីដជាដាច់ខាត។ សូមរំលឹកថា ប៉ុន្មានថ្ងៃមុននេះពលរដ្ឋស្រុកស្អាង ដែលដឹកបន្លែមកលក់នៅក្រុងតាខ្មៅ តាមរយៈឡានទួរីស ប៉ុន្តែមិនត្រូវបានគេអនុញ្ញាតឲ្យឆ្លងកាត់ចូលក្រុងឡើយរីឯដំណាំកសិផលរបស់ពួកគាត់ត្រូវដឹកយកទៅផ្ទះវិញ ដែលបង្កឲ្យមានការខូចខាត៕
ដោយៈLNN