Alynana Media Cambodia
Icon Collap
clinic narit

ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួនជាង ១,០០០នាក់ និងមនអ្នកស្លាប់ ៧នាក់នៅក្នុងថ្ងៃនេះ

Admin Alynana | Apr 22, 2021
ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួនជាង ១,០០០នាក់ និងមនអ្នកស្លាប់ ៧នាក់នៅក្នុងថ្ងៃនេះ
Clinic narith

បាងកក៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ CCSA ថ្ងៃព្រហស្បតិ៍នេះបានប្រកាសពីរកឃើញអ្នកឆ្លងជំងឺនេះ ១,៤៧០នាក់ទៀត និងអ្នកជំងឺចំនួ៧នាក់បាត់បង់ជីវិតនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation។

បើតាម CCSA បានបញ្ជាក់ថា ករណីឆ្លងថ្មីៗទាំង ១,៤៧០នាក់ខាងលើនេះ គឺជាករណីឆ្លងក្នុងស្រុកទាំងអស់ ដោយក្នុងនោះ ៤៤៦នាក់ត្រូវបានរកឃើញនៅទីក្រុងបាងកក, ១១៨នាក់នៅខេត្តណុនថាបុរី, ៩៩នាក់នៅខេតឈៀងម៉ៃ និង ៩៧នាក់នៅខេត្តឈុនបុរី។

សូមជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ថៃមានករណីឆ្លង COVID-19 សរុប ៤៨,១១៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១១៧នាក់ និងជាសះស្បើយវិញ ២៩,៨៤៨នាក់ ខណៈអ្នកជំងឺ ១៨,១៤៨នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕