Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសឥណ្ឌូណេស៊ី នឹងបញ្ឈប់ការចេញទិដ្ឋាការសម្រាប់ជនបរទេស ដែលបានស្នាក់នៅប្រទេសឥណ្ឌា

Admin Alynana | Apr 23, 2021
ប្រទេសឥណ្ឌូណេស៊ី នឹងបញ្ឈប់ការចេញទិដ្ឋាការសម្រាប់ជនបរទេស ដែលបានស្នាក់នៅប្រទេសឥណ្ឌា

ប្រទេសឥណ្ឌូណេស៊ី នឹងបញ្ឈប់ការចេញទិដ្ឋាការសម្រាប់ជនបរទេស ដែលបានស្នាក់នៅប្រទេសឥណ្ឌាក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ ដើម្បីការពារការឆ្លងរាលដាលនៃវីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទថ្មី។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Airlangga Hartarto នៅថ្ងៃសុក្រ។

This image has an empty alt attribute; its file name is eb_indo_042321.jpg

ទោះបីជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបាននិយាយថា ប្រជាជនឥណ្ឌូណេស៊ី ដែលមកពីប្រទេសឥណ្ឌា នឹងត្រូវបានអនុញ្ញាតឲ្យចូល ប៉ុន្តែត្រូវតែគោរពតាមវិធានការសុខភាពដែលតឹងរ៉ឹងជាងមុន និងត្រូវធ្វើចត្តាឡីស័ក។ វិធានការនេះនឹងអនុវត្តនៅថ្ងៃអាទិត្យ។

រឿងនេះបានកើតឡើង បន្ទាប់ពីប្រទេសអូស្រ្តាលី ប្រកាសកាត់បន្ថយចំនួនប្រជាជនរបស់ខ្លួនដែលអាចវិលត្រឡប់មកពីប្រទេសឥណ្ឌានិង បណ្តាប្រទេសស្ថិតក្នុងបញ្ជីក្រហមផ្សេងទៀត ដើម្បីទប់ស្កាត់ហានិភ័យនៃការឆ្លងរាលដាលវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មី។

Clinic narith

This image has an empty alt attribute; its file name is download-6.jpg

ការរឹតបន្តឹងនេះនឹងនាំឲ្យមានការកាត់បន្ថយ ៣០ភាគរយ នៃជើងហោះហើរត្រង់មកពីប្រទេសឥណ្ឌាទៅទីក្រុងស៊ីដនី និងជើងហោះហើរពិសេសដែលចុះចតនៅ ដែនដីភាគខាងជើង។

នៅថ្ងៃសុក្រទី២៣ខែមេសានេះ ប្រទេសឥណ្ឌាបានបំបែកកំណត់ត្រាពិភពលោក មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីខ្ពស់បំផុត ២ថ្ងៃជាប់គ្នា ខណៈចំនួនអ្នកស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដោយសារជំងឺនេះ ក៏ស្ថិតក្នុងកម្រិតកំណត់ត្រាផងដែរ។

ជាមួយនឹងករណីថ្មីចំនួន៣៣២,៧៣០នាក់ ចំនួនករណីសរុបរបស់ប្រទេសឥណ្ឌា ឥឡូវបានកើនដល់១៦លាននាក់ហើយ។ ការស្លាប់បានកើនឡើងចំនួន២,២៦៣នាក់ទៀត ពោលគឺឈានដល់ ១៨៦,៩២០នាក់៕

ប្រភព៖ Reuters