Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដំណឹង​បន្ថែមពីទីតាំង​ចាក់វ៉ា​ក់សាំងស៊ីណូវ៉ា​ក់ដូសទី២

Admin Alynana | Apr 23, 2021
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដំណឹង​បន្ថែមពីទីតាំង​ចាក់វ៉ា​ក់សាំងស៊ីណូវ៉ា​ក់ដូសទី២
Clinic narith

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីពន្លឿនការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២គ.វ.ក-១៩សម្រេចបន្ថែមទីតាំងចាក់វ៉ាក់សាំងក្នុងខណ្ឌទួលគោកចំនួន១ទីតាំងបន្ថែមទៀតគឺនៅមន្ទីរពេទ្យកុមារជាតិដែលចាប់បើកដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដូសទី២ពីថ្ងៃទី២៤ដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២១។

ដូចនេះសូមបុគ្គលដែលដល់វេនចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២អញ្ជើញទៅចាក់វ៉ាក់សាំងខាងលើក្នុងកន្លែងដែលខ្លួនកំពុងស្នាក់នៅដោយមិនត្រូវឆ្លងខណ្ឌជាដាច់ខាត។ចំពោះការចាក់វ៉ាក់សាំងស៊ីណូហ្វាម(Sinopharm)និងស៊ីណូវ៉ាក់(Sinovac)ដូសទី២អាចចាក់អំឡុងពេល១៤ទៅ២៨ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី១ក្នុងន័យនេះសូមបុគ្គលដែលបានយកសំណាកឬកំពុងជាប់វិធានចត្តាឡីស័កត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលទើបអាចទៅចាក់វ៉ាក់សាំងដូសទី២បានដើម្បីចៀសវាងការចម្លងណាមួយដល់អ្នកដទៃក៏ដូចជាការប្រឈមចំពោះផ្លូវច្បាប់ជាធរមាន។

ទន្ទឹមគ្នានេះដែរគ.វ.ក-១៩សូមស្នើឱ្យអាជ្ញាធរមូលដ្ឋានស្រង់ឈ្មោះបុគ្គលដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២ហើយកំពុងជាប់ធ្វើចត្តាឡីស័កនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញផ្ញើមកគ.វ.ក-១៩តាមរយៈមន្ទីរសុខាភិបាលរាជធានីភ្នំពេញដើម្បីរៀបចំកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី២ជូនគាត់ដូចគំរូតារាងភ្ជាប់មកជាមួយ។

គ.វ.ក-១៩ក៏សូមអំពាវនាវដល់បុគ្គលដែលកំពុងជាប់ធ្វើចត្តាឡីស័កហើយកំពុងស្នាក់នៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញត្រូវទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធរបស់ខ្លួនផងដែរ។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបនិងសហការផ្ដល់ព័ត៌មានពាក់ព័ន្ធដល់អាជ្ញាធរមូលដ្ឋានព្រមទាំងចូលរួមអនុវត្តតាមវិធានការនានាខាងលើប្រកបដោយប្រសិទ្ធភាពខ្ពស់៕