Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងសេដ្ឋកិច្ច ចេញសេចក្ដីជូនដំណឹងពី ការបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួង

Admin Alynana | Apr 27, 2021
ក្រសួងសេដ្ឋកិច្ច ចេញសេចក្ដីជូនដំណឹងពី ការបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួង
Clinic narith

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ នៅទីស្តីការក្រសួង។ នេះបើតាមសេចក្ដីជូនដំណឹង។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច បានបញ្ចប់រួចរាល់ជាស្ថាពរ នូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២លើក ដែលត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួង។

* លើកទី១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-១០ ខែមេសា ឆ្នាំ២០២១ សម្រាប់មន្ត្រីបុគ្គលិក នៃគ្រប់អង្គភាពថ្នាក់កណ្តាល ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 
* លើកទី២ ចាប់ពីថ្ងៃទី២០-២៧ ខែមេសា ឆ្នាំ២០២១ សម្រាប់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្របតាមការរៀបចំ របស់គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។

អាស្រ័យហេតុនេះ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីង-១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២៖០០នាទីនេះតទៅ៕