Alynana Media Cambodia
Icon Collap
clinic narit

អង្គការសុខភាពពិភពលោកអះអាងថា ស្ថានការណ៍កូវីដ១៩នៅអាមេរិកខាងត្បូងមានភាពស្មុគ្រស្មាញ ប្រទេសជាច្រើនកំពុងឆ្លងកាត់រលកចម្លងខ្ពស់

Admin Alynana | May 02, 2021
អង្គការសុខភាពពិភពលោកអះអាងថា ស្ថានការណ៍កូវីដ១៩នៅអាមេរិកខាងត្បូងមានភាពស្មុគ្រស្មាញ ប្រទេសជាច្រើនកំពុងឆ្លងកាត់រលកចម្លងខ្ពស់
Clinic narith

អង្គការសុខភាពពិភពលោកអះអាងថា ស្ថានការណ៍កូវីដ១៩នៅអាមេរិកខាងត្បូងមានភាពស្មុគ្រស្មាញ ប្រទេសជាច្រើនកំពុងឆ្លងកាត់រលកចម្លងខ្ពស់ថ្មី។

  ថ្ងៃទី ៣០ ខែមេសា អង្គការសុខភាពិភពលោកបានបើកធ្វើសន្និសីទកាសែតជាប្រចាំ ដោយបានណែនាំអំពីស្ថានការណ៍កូវីដ១៩នៅអាមេរិកខាងត្បូង។ មន្ត្រីពាក់ព័ន្ធថ្លែងថា ស្ថានការណ៍កូវីដ១៩នៅអាមេរិកខាងត្បូងមានភាពស្មុគ្រស្មាញ ប្រទេសប្រេស៊ីលបានលេញចេញនិន្នាការស្រាកស្រាន្ត ខណៈប្រទេសមួយចំនួនទៀតកំពុងឆ្លងកាត់រលកចម្លងខ្ពស់ថ្មី។

  លោកតេដ្រូស អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃដដែលថា ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ ពិភពលោកទាំងមូលបានផ្តោតការយកចិត្តទុកដាក់លើប្រទេសឥណ្ឌា ប៉ុន្តែរីរុសនៅតែរីករាលដាលយ៉ាងខ្លាំងនៅប្រទេសជាច្រើនផ្សេងទៀតដដែល។

 លោកអ៊ូហ្គារេត នាយកទទួលបន្ទុកសុខាភិបាលបន្ទាន់នៃអង្គការសុខភាពប៉ងអាមេរិកបានថ្លែងក្នុងសន្និសីទកាសែតថា ពេលនេះ ការរីកដាលដាលនៃជំងឺកូវីដ១៩នៅតែបង្កជាការគំរាមកំហែងយ៉ាងខ្លាំងដល់អាមេរិកខាងត្បូងដដែល។ អង្គការសុខភាពប៉ងអាមេរិកកំពុងណែនាំប្រទេសនានាទ្វីបអាមេរិកឡាទីងគ្រោងផែនការ ដើម្បីទប់ទល់នឹងសន្ទុះកំណើនប្រើប្រាស់សម្ភារៈដូចជាឧបការណ៍ការពារផ្ទាល់ខ្លួនជាដើម។ លោកបានគូសបញ្ជាក់ថា ប្រទេសអាមេរិកឡាទីងត្រូវការជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩កាន់តែច្រើន៕