Alynana Media Cambodia
Icon Collap
clinic narit

២​ថ្ងៃ​ជាប់​គ្នា អាជ្ញាធរ​រាជធានី​សម្រុក​ចែកស្បៀងអាហារ​​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤​ម៉ឺន​គ្រួសារ

Admin Alynana | May 02, 2021
២​ថ្ងៃ​ជាប់​គ្នា អាជ្ញាធរ​រាជធានី​សម្រុក​ចែកស្បៀងអាហារ​​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤​ម៉ឺន​គ្រួសារ
Clinic narith

ភ្នំពេញៈ អនុវត្តតាម​ការណែនាំ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បានដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សហការ​ឱ្យបាន​ល្អជា​មួយ​កងទ័ពជើងគោក​ក្នុងការ​ដឹកជញ្ជូន ស្បៀងអាហារ ទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត នៅក្នុង​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល​នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ឃើញថា​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ២​ថ្ងៃ​ជាប់​គ្នា​នេះ អាជ្ញាធរ​រាជធានី​សម្រុក​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ចំនួន​៤​ម៉ឺន​គ្រួសារ​បន្ថែមទៀត នៅតាម​ខណ្ឌ​ចំនួន​១៣ នៅក្នុង​រាជធានី​ភ្នំពេញ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា នៅ​ថ្ងៃទី​០១ និង​ថ្ងៃទី​០២​ឧសភា ២​ថ្ងៃ​ជាប់​គ្នា​នេះ អាជ្ញាធរ​ខណ្ឌ​នីមួយៗ​បាន​បន្ត​សហការ​ជាមួយ​កងទ័ពជើងគោក បន្ត​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៤​ម៉ឺន​គ្រួសារ​បន្ថែមទៀត ក្នុងនោះ បាន​ដឹកជញ្ជូន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ខណ្ឌមានជ័យ​ចំនូ​ន​១២.០០០​គ្រួសារ​, នៅ​ពោធិ​សែន​ជ័យ​ចំនួន​១៤.៧៥០​គ្រួសារ​, ខណ្ឌ​សែន​សុខ​១.៥០០​គ្រួសារ​, ខណ្ឌ​ព្រែក​ព្នៅ ១.០០០​គ្រួសារ​, ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​៣.០០០​គ្រួសារ​, ខណ្ឌ​ជ្រោយចង្វារ​១.០០០​គ្រួសារ​, ខណ្ឌដូនពេញ​ចំនួន​៩០០​គ្រួសារ​, ខណ្ឌ​៧​មករា ១.៣០០​គ្រួសារ​, ខណ្ឌទួលគោក ៨០០​គ្រួសារ​, ខណ្ឌចំការមន ៦០០​គ្រួសារ​, ខណ្ឌ​បឹង​កេងកង ៦៥០​គ្រួសារ​, ខណ្ឌ​ច្បារអំពៅ​ចំនួន​១.០០០​គ្រួសារ និង​ខណ្ឌ​កំបូល​ចំនួន​១.៥០០​គ្រួសារ​។​

​គួរ​បញ្ជាក់ថា កងកម្លាំង​ទ័ពជើងគោក អនុវត្តតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ប្រើប្រាស់​កងកម្លាំង​ទ័ពជើងគោក ជាង​២០០​នាក់ និង​​រថយន្ត​ជាង​៦០​គ្រឿង ដើម្បី ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី ដែលមាន​ដូចជា អង្ករ​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, និង​ត្រីខ​ជាដើម ដើម្បី​រំលែក​ទុក្ខលំបាក​ប្រជាពលរដ្ឋ ខណៈ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ៕​