Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសស្ដេចសេដ្ឋកិច្ចទាំង ៣ ប្តេជ្ញាគាំទ្រ ចំពោះការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩

Admin Alynana | May 03, 2021
ប្រទេសស្ដេចសេដ្ឋកិច្ចទាំង ៣ ប្តេជ្ញាគាំទ្រ ចំពោះការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩
Clinic narith

(តូក្យូ)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលមកពី ប្រទេសចិន, ជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានប្ដេជ្ញាចិត្តថា នឹងជំរុញស្ថិរភាពសារពើពន្ធ និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍រួម ចេញផ្សាយក្រោយបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំ នៃធនាគារអភិវឌ្ឍអាស៊ី (ADB) តាមវីដេអូអនឡាញ រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសទាំង ០៣ ក៏បានសន្យាដែរថា នឹងសម្រេចឱ្យបាននូវការងើបឡើង នៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ, រក្សានូវស្ថិរភាពសារពើពន្ធ និងហិរញ្ញវត្ថុ។

«ទស្សនវិស័យតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយការបន្តគាំទ្រគោលនយោបាយ និងកំណើននៃការចាក់វ៉ាក់សាំង... តែទោះជាយ៉ាងណា យើងគួរតែបន្តរក្សាការយកចិត្តទុកដាក់ ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ច»។ នេះជាការគូសបញ្ជាក់បន្ថែម នៅក្នុងសេចក្ដីថ្លែងការណ៍រួមខាងលើ។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍រួមខាងលើដដែល ចិន, ជប៉ុន និងកូរ៉េខាងត្បូង នឹងធ្វើដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មី ដើម្បីពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុតំបន់នៃអាស៊ានបូកបី ហើយការសន្យានេះនឹងត្រូវធ្វើឡើង ក្នុងកិច្ចប្រជុំតាមវីដេអូជាមួយបណ្ដាប្រទេសទាំង ១០ ជាសមាជិកអាស៊ាននៅថ្ងៃចន្ទនេះ៕