Alynana Media Cambodia
Icon Collap
clinic narit

លោកស្រី ឱ វណ្ណឌីន ជំងឺ​កូវីដ ១៩ បច្ចុប្បន្ន​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន

Admin Alynana | May 29, 2021
លោកស្រី ឱ វណ្ណឌីន ជំងឺ​កូវីដ ១៩ បច្ចុប្បន្ន​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន
Clinic narith

ភ្នំពេញ៖ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​លើក​ឡើង​ថា ជំងឺ​កូវីដ ១៩ បច្ចុប្បន្ន​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន ដោយ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​មាន​ការ​ថមថយ​ឡើយ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​គឺ​ស្ថិត​នៅ​ក្នុង​លក្ខណៈ​មួយ​ដែល​យើង​​ត្រូវ​តែ​បន្ត​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មែនទែន ដោយសារ​ស្ថានភាព​នៅ​រាជធានី​ភ្នំពេញ ត្បិតតែ​មាន​ការ​បន្ធូរបន្ថយ និង​ការ​បិទ​ខ្ទប់​ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​ករណី​ឆ្លង​នៅ​តែ​រក​ឃើញ​ជា​រៀងរាល់​ថ្ងៃ»។

 

លោកស្រី​ថា៖ «ចំណុច​នេះ​បញ្ជាក់​ថា ការ​ចម្លង ឬ​ការ​ចរាចរណ៍​នៃ​វីរុស​កូវីដ ១៩ នៅ​មាន​ភាព​ខ្លាំងក្លា​នៅ​ឡើយ គឺ​មិន​ទាន់​បង្ហាញ​នូវ​សញ្ញា​ណា​មួយ​ដែល​មាន​ការ​ថមថយ។ សម្រាប់​ខ្ញុំ​ផ្ទាល់​មើល​ឃើញ​ថា ស្ថានភាព គឺ​នៅ​តែ​មាន​ការ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន ដែល​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ការពារ​វីរុស​នេះ»។

 

គួរ​បញ្ជាក់​ថា កម្មករ​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង ១ នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​នាំ​គ្នា​សម្រុក​ចេញ​ពី​រោងចក្រ​នៅ​ពេល​ដែល​ពួក​គាត់​ដឹង​ថា មាន​កម្មករ​នៅ​ក្នុង​រោងចក្រ អេ អេន ជេ ខេមបូឌា មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩៕