Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធររាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែងតែ២ភូមិ នៅក្នុងខណ្ឌឬស្សីកែវ និងខណ្ឌពោធិសែនជ័យ រក្សាជាតំបន់លឿងទុំ

Sang Kim | Jun 02, 2021
អាជ្ញាធររាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែងតែ២ភូមិ នៅក្នុងខណ្ឌឬស្សីកែវ និងខណ្ឌពោធិសែនជ័យ រក្សាជាតំបន់លឿងទុំ
Clinic narith

ភ្នំពេញ៖ សម្រាប់១សប្តាហ៍ទៀតនេះ ពោលគឺចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៩ មិថុនាឆ្នាំ២០២១ រាជធានីភ្នំពេញនៅតែរក្សាតំបន់លឿងដដែរ លើកលែងតែ២ភូមិនៅក្នុងខណ្ឌឬស្សីកែវនិងខណ្ឌពោធិសែន ជ័យ ដោយ២ភូមិនេះ គឺនៅរក្សាជាតំបន់លឿងទុំដដែរ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត។

នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ មិថុនា ឆ្នាំ២០២១ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេងនេះ លោក និងលោកស្រី ជាអភិបាលខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីស្ថានភាពជម្ងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់ខណ្ឌ និងបានស្នើសុំឱ្យមូលដ្ឋានខណ្ឌរបស់ខ្លួនរក្សា នៅជាតំបន់លឿងដដែរ លើកលែងតែ២ភូមិប៉ុណ្ណោះសុំរក្សានៅជាតំបន់លឿងទុំ នោះគឺនៅសហគមន៍AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងភូមិព្រៃទា សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ៍ សែន ជ័យ ដោយសារតែភូមិទាំង២នេះកំពុងប្រឈមនៅហានិភ័យខ្ពស់នូវឡើយ។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ពង្រឹងការងារអោយបានម៉ត់ចត់បំផុតលើការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ។ចំពោះតំបន់លឿងទុំ ២ភូមិខាងលើត្រូវតែម៉ឹងម៉ាត់ដើម្បីកាត់ផ្តាច់កូវីដ-១៩ ទៅតំបន់ផ្សេងទៀត។ ចំពោះតំបន់លឿងដែលបើកឱ្យដំណើរការជាប្រក្រតីភាពឡើងវិញនោះ ក៏ត្រូវតែម៉ឹងម៉ាត់ដែរ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបានទទួលព័ត៌មានថា មានទីតាំងខ្លះមានលួចបើការ៉ាអូខេ ម៉ាស្យា ល្បែងស៊ីសងហើយ ពិសេសខណ្ឌនៅជាយក្រុង ដូច្នេះទេ សូមលោក និងលោកស្រីជាអភិបាលខណ្ឌ ត្រូវចុះបង្ក្រាបឱ្យខាងតែបាន ព្រោះមានហានិភ័យខ្ពស់ណាស់នៃការឆ្លងរីករាលដាលជំងឺកូវី-១៩។ ម្ចាស់ទីតាំងនឹងប្រឈមមុខ បញ្ជូនទៅតុលាការអនុវត្តទោសទៅតាមច្បាប់ បើការលួចលាក់បើកទីតាំងទាំងនោះ បានឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។

លោកឃួង ស្រេង បានមានប្រសាសន៍ទៀតថា ៖ក្នុងរយៈពេលជាង៣ខែនេះ យើងហត់នឿយណាស់ហើយ ក្នុងកិច្ចការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី-១៩ ។ដូច្នេះយើងត្រូវតែរួមគ្នាកុំអោយស្ថានភាពនោះវិលមកជាថ្មីឡើងវិញឱ្យសោះ៕